(VOV)_នាថ្ងៃទី ៩ មេសា នាយករដ្ឋមន្ត្រីប៊ុលហ្គារី Plamen Vasilev Oesharski និង
លោកជំទាវ បានចាកចេញពីទីក្រុង Hue (ភាគកណ្ដាលវៀតណាម) បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ តាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung។ មុននោះ ក្នុងជំនួបជាមួយ
នាយករដ្ឋមន្ត្រី Plamen Vasilev Oesharski និងលោកជំទាវ នាថ្ងៃទី ៩ មេសាប្រធាន
គណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue លោក NguyenVan Cao បានសម្ដែង
គោលបំណងថា៖នឹងបង្កើនការ ជួយឧបត្ថម្ភជាគ្នានងសហប្រតិបត្តិការជាមួយ ប៊ុលហ្គារី ក្នុងវិស័យនានា ដូចជា៖វិនិយោគ ពាណិជ្ជកម្មថាមពល…។ល។លោក
នាយករដ្ឋមន្ត្រី Plamen Vasilev Oesharski ជឿជាក់ថា៖តំបន់នានារបស់ ប៊ុលហ្គារី
នឹងខេត្ត Thua Thien Hue នឹងមានទំនាក់ទំនងសហប្រតិបត្តិការដ៍ចីរភាពនិង
យូរអង្វែងលើគ្រប់វិស័យ។
|
នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Tan Dung និងនាយករដ្ឋមន្ត្រី Plamen Vasilev Oesharski (TTXVN)
|
ក្នុងដំណើទស្សនកិច្ចនេះលោកនាយករដ្ឋមន្រ្តី Plamen Vasilev Oresharski បានមានជំនួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung មកសម្តែងការគួរសមប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong។ ក្នុងជំនួបទាំងនេះ ភាគីទាំងពីរបានជូនដំណឹងអំពីសភាពការណ៍នៅប្រទេសនីមួយៗ បណ្តាបញ្ហាតំបន់
ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។ ភាគីទាំងពីរ បានសម្តែងការ
ពេញចិត្តចំពោះរាល់ការអភិវឌ្ឍន៍សំខាន់ក្នុៗងទំនាក់ ទំនងវៀតណាម-ប៊ុលហ្គារី
និងព្រមព្រៀងបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសលើវិស័យ
សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ សំដៅឆ្ពោះទៅដៃគូរយុទ្ធសាស្រ្តនាក្នុង
អនាគត់។ ថ្នាក់ដឹកនាំនៃ ប្រទេសទាំងពីរ ក៏បានសង្កត់ធ្ងន់ទៅលើការចាំបាច់នៃ
ការបង្កលក្ខណៈងាយស្រួលសម្រាប់អង្គ ភាពអាជីវកម្មនិងវិនិយោគិននៃប្រទេស
ទាំងពីរផ្សាភ្ជាប់ដៃគូរ ស្វែងរកទីផ្សារ ពិសេសលើបណ្តាវិស័យដែលប៊ុលហ្គារីមាន
ប្រៀបខ្លាំង ហើយវៀតណាមមានតម្រូវការដូចជា កសាងមូលដ្ឋានរចនាសម្ព័ន្ធ ការពារបរិស្ថាននិងគ្រប់គ្រងប្រភពទឹកជាដើម៕