នាយករដ្ឋមន្ត្រីប៉ូឡូញ សាធារណរដ្ឋឆែក និងស្លូវេនីអញ្ជើញ​ទៅ​បំ​ពេញ​ទស្សនកិច្ចនៅអ៊ុយក្រែន

(VOVWORLD) - នៅថ្ងៃទី ១៥ ខែមីនា នាយករដ្ឋមន្ត្រីប៉ូឡូញ សាធារណរដ្ឋឆែកនិងស្លូវេនី ក្នុងនាមជាតំណាងសហភាពអឺរ៉ុប (EU) បានជួបសន្ទនាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នៅទីក្រុង Kiev ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែន។
នាយករដ្ឋមន្ត្រីប៉ូឡូញ សាធារណរដ្ឋឆែក និងស្លូវេនីអញ្ជើញ​ទៅ​បំ​ពេញ​ទស្សនកិច្ចនៅអ៊ុយក្រែន - ảnh 1ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក្នុងកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងបី ប៉ូឡូញ ឆែក និងស្លូវេនី។ (រូបថត៖ AFP/TTXVN)

នេះ ជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំបរទេសទៅកាន់អ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបានបើកប្រតិបត្តិការយោធាពិសេសកាលពីថ្ងៃទី ២៤ ខែកុម្ភៈ។

ក្នុងដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បានបង្ហាញពីគោលបំណងថា ចំបាច់ត្រូវបញ្ចប់វិបត្តិនាពេលបច្ចុប្បន្ននៅអ៊ុយក្រែន។ មេដឹកនាំប៉ូឡូញបានបញ្ជាក់ថា អ៊ុយក្រែននៅតែទទួលបានការគាំទ្រជាក់ស្តែងពីសហភាពអឺរ៉ុប។ តាមលោក កិច្ចសន្ទនានេះនឹងផ្តោតលើបញ្ហាមួយចំនួនដូចជា ការជួយឧបត្ថម្ភអ៊ុយក្រែននិងពង្រឹងវិធានការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។

សេចក្តីប្រកាសរបស់រដ្ឋាភិបាលប៉ូឡូញបានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំប្រទេសទាំងបី ប៉ូឡូញ ឆែក និងស្លូវេនី ទៅកាន់អ៊ុយក្រែន ត្រូវបានធ្វើឡើង ក្រោយពីមានការយល់ព្រមរបស់ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ