នាយករដ្ឋមន្ត្រីម៉ាលី លោក Boubou Cisse អំពាវនាវឱ្យមានកិច្ចសន្ទនា

(VOVWORLD) - នាថ្ងៃទី ១៨ ខែសីហា នាយករដ្ឋមន្ត្រីម៉ាលី លោក Boubou Cisse បានអំពាវនាវឱ្យទាហាន ដែលបានចូលរួមយោធាប្រហារនៅទីក្រុង Bomaka ត្រូវអត់ធ្មត់ និងធ្វើការសន្ទនាជាមួយរដ្ឋាភិបាល ដើម្បីស្វែងរកដំណោះស្រាយ។
នាយករដ្ឋមន្ត្រីម៉ាលី លោក Boubou Cisse អំពាវនាវឱ្យមានកិច្ចសន្ទនា - ảnh 1យោធាប្រហារនៅទីក្រុង Bomaka (រូបថត៖ AFP / VNA)

មុននេះ នាថ្ងៃដដែល ទាហានម៉ាលីបានចាប់ខ្លួនប្រធានាធិ បតីលោក Ibrahim Boubacar Keita នាយករដ្ឋមន្ត្រី Boubou Cisseនិងសមាជិករដ្ឋាភិបាលជាច្រើននាក់។ ប៉ុន្មានម៉ោងបន្ទាប់ពីពួកទាហាន បានចាប់ខ្លួនប្រធានាធិប តី នោះ  លោក Keita បានប្រកាសលាលែងពីតំណែង និង រំសាយរដ្ឋសភា។

ចំពោះព្រឹត្តិការណ៍នេះ សហគម ន៍សេដ្ឋកិច្ចនៃបណ្ដាប្រជាជាតិអាហ្វ្រិកខាងលិច (ECOWAS) បានថ្កោលទោសការធ្វើយោធាប្រហារនៅម៉ាលី ហើយប្រកាសថានឹងដាក់ទណ្ឌកម្មជាបន្តបន្ទាប់ រួមទាំងទណ្ឌកម្មហិរញ្ញវត្ថុផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ