នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៖ បាតុករនានាគ្មានចំណងស្នេហាជាតិទេ
|
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៖ បាតុករនានាគ្មានចំណងស្នេហាជាតិទេ (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៩ សីហា ថ្លៃងមតិនៅកិច្ចប្រជុំនៃគណៈបក្សជនជាតិ
ម៉ាឡាយឯកភាព (UMNO) នៅស្រុក Temerloh ខេត្ត Pahang នាយករដ្ឋមន្ត្រី
ម៉ាឡេស៊ី លោក Najib Razak បានចាត់ទុកថា៖ បាតុករនានាដែលបានចូលរួម
ការធ្វើបាតុកម្ម Bersih ទី ៤ មុនពេលពិធីរំលឹកខួបអនុស្សារវរីយ៍ទិវាឯករាជ្យ
នៃប្រទេសនេះនាថ្ងៃទី ៣០ សីហា គឺគ្មានចំណងស្នេហាជាតិនិងបង្ខូចឈ្មោះ
របស់ប្រទេសជាតិជំនួសឲ្យការលើកដម្កើងប្រជាជាតិ។ មុននេះ នាថ្ងៃដដែល
មនុស្សរាប់ពាន់នាក់ពាក់អាវលឿងបានធ្វើបាតុកម្មនៅទីលានឯករាជ្យរបស់
ម៉ាឡេស៊ីសំដៅប្រឆាំងជំទាស់រដ្ឋាភិបាលហើយស្នើរឲ្យនាយករដ្ឋមន្ត្រី Najib
Razak លាលែង ពីដំណែង៕