នាយករដ្ឋមន្ត្រីម៉ាឡេស៊ីទៅបំពេញទស្សនកិច្ចនៅសិង្ហបុរី ជំរុញកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ចឌីជីថលសេដ្ឋកិច្ចបៃតង
(VOVWORLD) - ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេលមួយថ្ងៃនៅប្រទេសសិង្ហបុរី នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim កាលពីថ្ងៃទី៣០ ខែមករា បានជួបពិភាក្សាការងារ ជាមួយសមភាគីលោក Lee Hsien Loong។
នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong ជួបជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim នៅ Istana ខុទ្ទកាល័យប្រធានាធិបតីសិង្ហបុរី នាថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៣។ (រូបថត៖ Twitter/Anwar Ibrahim) |
នៅទីនេះ មេដឹកនាំទាំងពីរបានឯកភាព បន្តអនុវត្តន៍ដោយព្រមៗគ្នា និងប្រកបដោយប្រសិទ្ធភាពនូវវិធានការនានា ដើម្បីជំរុញ កិច្ចសហប្រតិបត្តិការឲ្យបានជាក់ស្ដែងថែមទៀត។ ក្នុងនោះ ភាគីទាំងពីរបានសន្យា ទាញយកសក្តានុពលនៃកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដូចជា ការបង្កើតប្រព័ន្ធ ទូទាត់អេឡិចត្រូនិកឆ្លងដែន ការអភិវឌ្ឍស្តង់ដារបច្ចេកវិទ្យាទាក់ទងទៅនឹងថាមពលថ្មី និងថាមពលកកើតឡើងវិញ ជំរុញសេដ្ឋកិច្ចដែលមានកាបូនទាប…។
បន្ទាប់ពីជំនួបពិភាក្សាការងារ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងសមភាគីសិង្ហបុរី ក៏បានអញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួនបី រួមមាន៖ កិច្ចព្រមព្រៀងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចឌីជីថល ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចបៃតង និងអនុស្សរណៈយោគយល់ គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើសន្តិសុខអ៊ីនធឺរណិតនិងការការពារទិន្នន័យបុគ្គល៕