នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Muhyiddin Yassin លាលែងពីតំណែង

(VOVWORLD) - អាជ្ញាធរម៉ាឡេស៊ីនៅថ្ងៃទី១៥ ខែសីហា បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីលោក Muhyiddin Yassin ត្រៀមលាលែងចេញពីតំណែង បន្ទាប់ពីលោកត្រូវបាត់បង់ប្រជាប្រិយភាពនៅសភាជាន់ទាប។ 
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Muhyiddin Yassin លាលែងពីតំណែង - ảnh 1នាយករដ្ឋមន្រ្តីម៉ាឡេស៊ី Muhyiddin Yassin (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានជាតិម៉ាឡេស៊ី Bernama)

រដ្ឋមន្ត្រីទទួលបន្ទុកបញ្ហាពិសេស លោក Mohamad Redzuan Yusof  បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីលោក Muhyiddin Yassin បានដាក់លិខិត សុំលាលែងពីតំណែងជានាយករដ្ឋមន្ត្រីម៉ាឡេ ស៊ី ថ្វាយព្រះមហាក្សត្រនៅថ្ងៃទី ១៦ ខែសីហា។

មានពាក្យចចាមអារ៉ាមជាច្រើន ថា បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី Muhyiddin បានលាលែងចេញពីតំណែង រដ្ឋបាលថ្មីនឹងបានបង្កើតឡើងដោយមិនបាច់ឆ្លងការបោះឆ្នោតទេ ដោយសារតែការភ័យខ្លាចថា ការបោះឆ្នោតនឹងធ្វើឱ្យការឆ្លងរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩ កាន់តែអាក្រក់ទៅ។ បច្ចុប្បន្ន មិនទាន់ដឹងច្បាស់ថា អ្នកណានឹងស្នងតំណែងលោក Muhyiddin Yassinនៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ