នាយករដ្ឋមន្ត្រីម៉ាឡេស៊ីអំពាវនាវឲ្យពិនិត្យឡើងវិញ CPTPP
(VOVWORLD) - តាមបទសម្ភាសជាមួយទីភ្នាក់ងារសារព័ត៌មាន Nikkei នាថ្ងៃទី ៩ មិថុនា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad បានអំពាវនាវឲ្យពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងដៃគូលើគ្រប់ជ្រុងជ្រោយនិងជឿនលឿនអន្តប៉ាស៊ីហ្វិក (CPTPP) ជំនួសឲ្យកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP) មុននេះ ដោយចាត់ ទុកថា៖ បណ្ដាខឿនសេដ្ឋកិច្ចតូចដូចម៉ាឡេស៊ីនឹងស្ថិតក្នុងឋានៈអវិជ្ជមានប្រសិនបើប្រតិបត្តិតាមមាត្រា
បច្ចុប្បន្ននៃកិច្ចព្រមព្រៀងនេះ។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីអំពាវនាវឲ្យពិនិត្យឡើងវិញ CPTPP |
តាមបទសម្ភាសជាមួយទីភ្នាក់ងារសារព័ត៌មាន Nikkei នាថ្ងៃទី ៩ មិថុនា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad បានអំពាវនាវឲ្យពិនិត្យ ឡើងវិញនូវកិច្ចព្រមព្រៀងដៃគូលើគ្រប់ជ្រុងជ្រោយនិងជឿនលឿនអន្តប៉ាស៊ីហ្វិក (CPTPP) ជំនួសឲ្យកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP) មុននេះ ដោយចាត់ ទុកថា៖ បណ្ដាខឿនសេដ្ឋកិច្ចតូចដូចម៉ាឡេស៊ីនឹងស្ថិតក្នុងឋានៈអវិជ្ជមានប្រសិន បើប្រតិបត្តិតាមមាត្រាបច្ចុប្បន្ននៃកិច្ចព្រមព្រៀងនេះ។ លោក Mahathir បានចាត់ ទុកថា៖ CPTPP គប្បីគិតគូដល់កំរិតអភិវឌ្ឍន៍ខុសពីគ្នារវាងប្រទេសនានាក្នុង តំបន់ តាមនោះ បណ្ដាខឿនសេដ្ឋកិច្ចតូចគប្បីត្រូវបានប្រគល់ជូនឱកាសការពារ ផលិតផលរបស់ខ្លួន។ លោកមិនបដិសេធសារៈសំខាន់របស់កិច្ចព្រមព្រៀងធំៗ ដូច CPTPP ទេ ប៉ុន្តែ មិនផ្តោតសំខាន់ទៅលើលទ្ធភាពដកខ្លួនចេញពីកិច្ចព្រម ព្រៀងនៃប្រទេសនេះទេ៕