នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc: បង្កើនការផ្សព្វផ្សាយរូបភាព ទឹកដី និងមនុស្សវៀតណាមក្នុងឱកាសកិច្ចប្រជុំកំពូលអាម៉េរិក - កូរ៉េខាងជើងលើកទី២
(VOVWORLD) - នារសៀលថ្ងៃទី ២៤ ខែកុម្ភៈ នៅទីស្នាក់ការនៃក្រសួងការបរទេសវៀតណាម នាយករដ្ឋមន្ត្រី រដ្ឋាភិ បាល លោក Nguyen Xuan Phuc បានអញ្ជើញធ្វើការត្រួតពិនិត្យនិងបញ្ជាណែនាំការងាររបស់ក្រសួងការបរទេសដើម្បីរៀបចំឱ្យបានល្អសម្រាប់កិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទី២។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ |
នាយករដ្ឋមន្ត្រី វៀតណាមលោក Nguyen Xuan Phuc បានស្នើឱ្យក្រសួងការបរទេស បន្តពង្រឹងការដឹកនាំនិងរួមសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាការរៀបចំកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើង លើកទី ២ ទទួលបានជោគជ័យទាំង ស្រុង។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានតម្រូវធានាឱ្យបាននូវព័ត៌ មានរលូនល្អបំផុត ដើម្បីឆ្លើយតបនឹងអនុសាសន៍របស់ភាគីពាក់ព័ន្ធនិងអ្នកកាសែត បរទេស។ ជាពិសេស បង្ហាញពីបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងរីកសាយ ភាយរូបភាពដ៏ស្រស់ស្អាតរបស់ប្រទេសនិងប្រជាជនវៀតណាមទៅកាន់ពិភពលោក។
នារសៀលថ្ងៃដដែលលោក នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានធ្វើការជាមួយការិយាល័យរដ្ឋាភិបាល ស្តីពីការរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាម៉េរិក - កូរ៉េខាងជើងលើកទី២។ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអះអាងថា នេះជាព្រឹត្តិការណ៍នយោបាយនិងកិច្ចការបរទេសដ៏មានសារៈសំខាន់បំផុតរបស់ប្រទេសក្នុងឆ្នាំ ២០១៩។ នាយករដ្ឋមន្រ្តីបានស្នើឲ្យការិយាល័យរដ្ឋាភិបាលនិងភ្នាក់ងារពាក់ព័ន្ធ ច្បាមជាប់នូវទិសដៅ ដើម្បីលើកកម្ពស់គុណភាពសេវាកម្មនិងអនុវត្តការងារល្អក្នុងការធានាសន្តិសុខ សុវត្ថិភាពនិងរៀបចំល្អរាល់សកម្មភាពវប្បធម៌ ទេសចរណ៍ ជាពិសេស លើកកម្ពស់រូបភាពទឹកដីនិងមនុស្សវៀតណាម។
បន្ទាប់មកនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានវិលត្រឡប់មកមជ្ឈមណ្ឌលសារព័ត៌មានអន្តរជាតិវិញ ដើម្បីពិនិត្យមើលនូវភារកិច្ចដែលនាយករដ្ឋមន្រ្តីបានតម្រូវឲ្យក្រសួងវប្បធម៌កីឡានិងទេសចរណ៍អនុវត្តន៍។ នាយករដ្ឋមន្ត្រីបានស្នើក្រសួងវប្បធម៌កីឡានិងទេសចរណ៍ឱ្យយកចិត្តទុកដាក់បន្ថែមទៀតលើការជំរុញផ្សព្វផ្សាយវិស័យទេសចរណ៍។ នាយករដ្ឋមន្ត្រីបានលើកឡើងយ៉ាងច្បាស់ថា នេះគឺជាឱកាសដ៏ល្អមួយដើម្បីលើកកម្ពស់រូបភាពប្រទេសវៀតណាមដែលមានភាពរួសរាយរាក់ទាក់និងមានសុវត្ថិភាពសម្រាប់ភ្ញៀវគ្រប់រូបមកពីគ្រប់ទិសទីផងដែរ៕