នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយក្រសួងព័ត៌មាននិងសារគមនាគមន៍

(VOVWORLD) - នាព្រឹកថ្ងៃទី៨ខែកញ្ញាំ នៅទីស្តីការក្រសួងព័ត៌មាននិងសារគមនាគមន៍ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំស្នូល នៃក្រសួងនានានិងអង្គភាពក្រោម ឧវាទ។ 
នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយក្រសួងព័ត៌មាននិងសារគមនាគមន៍ - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ nhandan.com.vn)

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៅលើភារកិច្ចសំខាន់ដែលក្រសួងកំពុងអនុវត្ត ន៍ក្នុងនោះមានបច្ចេកវិទ្យាព័ត៌មាននិងផ្សព្វផ្សាយ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា  ទាំងអស់នេះសុទ្ធតែជាវិស័យសំខាន់ៗសម្រាប់ប្រទេសជាតិ ក្នុងបរិបទដែលបដិវត្តន៍ឧស្សាហកម្មកំពុងបានប្រព្រឹត្តទៅ។ ភារកិច្ចរបស់ក្រសួងព័ត៌មាននិង សារគមនាគមន៍គឺមានសារៈសំខាន់ណាស់ ដោយត្រូវជម្រុញយ៉ាងខ្លាំងក្លាវិស័យបច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យាសារគមនាគមន៍។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើឲ្យក្រសួង សហគ្រាសនានានិងស្ថាប័នមានសមត្ថកិច្ចលើកឡើងនូវការជំពាក់ជំពិន បញ្ហានៅសេសសល្យក្នុងការគ្រប់គ្រង ពីនោះដាក់ចេញដំណោះស្រាយដើម្បីធ្វើឲ្យការងារអភិបាលកិច្ចប្រកប ដោយប្រសិទ្ធភាពថែមទៀត ជាពិសេស បង្កើតបរិយាកាសងាយស្រួលសម្រាប់អភិវឌ្ឍ ន៍បច្ចេកវិទ្យាព័ត៌មាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ