នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានអង្គការពន្លឿនពាណិជ្ជកម្មជប៉ុន

(VOVWORLD) - កែលំអបរិយាកាសវិនិយោគធ្វើអាជីវកម្មជាភារកិច្ចស្នូលនិងជាប្រចាំរបស់រដ្ឋាភិបាលវៀតណាម។ នេះជាការអះអាងរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាម លោក Nguyen Xuan Phuc នៅក្នុងពិធីទទួលជួបជាមួយប្រធានអង្គការពន្លឿនពាណិជ្ជកម្មជប៉ុន (JETRO) Hiroyuki Ishige។ 
នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានអង្គការពន្លឿនពាណិជ្ជកម្មជប៉ុន - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានអង្គការពន្លឿនពាណិជ្ជកម្មជប៉ុន លោក   Hiroyuki Ishige (រូបថតៈ TTXVN)

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានឲ្យដឹងថា វៀតណាមកំពុងផ្តោតសំខាន់លើការស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ពង្រឹងច្បាប់ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនិងអភិវឌ្ឍន៍ប្រភពធនធានមនុស្ស។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc សង្ឃឹមថា នាពេលខាងមុខ ជប៉ុននឹង ឈានដល់នាំមុខគេ អំពីទុនវិនិយោគ FDI និងទេសចរណ៍ចូលមកវៀតណាម។ ទន្ទឹមជាមួយគ្នានោះ សង្ឃឹមថា ជប៉ុន្តែនឹងធ្វើការវិនិយោគចូលវៀតណាមលើវិស័យអភិ វឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ឧសហ្សាហកម្មឧបត្ថម្ភ អាកាសចរណ៍និងសណ្ឋាគារជាដើម។

រីឯខ្លួនវិញ លោក Hiroyuki Ishige ក៏មានបំណងចង់ឲ្យវៀតណាមនិងជប៉ុន ដើរ ឈានមុខគេក្នុងការអនុវត្តកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)  រួមទាំងសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងបានអនុវត្តន៍យ៉ាងឆាប់ៗ នាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ភាគីទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ