នាយករដ្ឋមន្ត្រីរដ្ឋាភិបាលចេញសារទូរលេខស្ដីពីការជំនះលើផលវិបាកដោយខ្យល់ព្យុះ Damrey

(VOVWORLD) - នាយករដ្ឋមន្រ្តីរដ្ឋាភិបាលទើបនឹងបានចេញសារទូរលេខស្ដីពីការជំនះលើ ផលវិបាកដោយខ្យល់ព្យុះ Damrey។ សារទូរលេខនេះលើកច្បាស់ថា ខ្យល់ព្យុះ Damrey បានបង្កឡើងមហន្តរាយដ៏ធ្ងន់ធ្ងរនៅតំបន់ប៉ែកខាងត្បូងភាគកណ្ដាល និងតំបន់ Tay Nguyen។
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលចេញសារទូរលេខស្ដីពីការជំនះលើផលវិបាកដោយខ្យល់ព្យុះ Damrey - ảnh 1 តំបន់ជាច្រើននៅទីក្រុង Da Nang ត្រូវលិចទឹកដោយទឹកជំនន់ (រូបថត៖ Dantri)

ដើម្បីទប់ទល់នឹងទឹកជំនន់ បន្ធូរបន្ថយការខូចខាតនិង ជំនះលើផលវិបាកឲ្យឆាប់ៗ ដើម្បីស្ថិរភាពជីវភាពរស់នៅរបស់ប្រជាជន នាយក រដ្ឋមន្រ្តីរដ្ឋាភិបាលសំណូមពរឲ្យតំបន់ទាំងអស់ពោលខាងលើតាមដានយ៉ាងហ្មត់ចត់នូវបម្រែបម្រួលនៃខ្យល់ព្យុះ បញ្ជាណែនាំវិធានការទប់ទល់បន្ទាន់ជាមួយនឹង ខ្យល់ព្យុះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ