នាយករដ្ឋមន្ត្រីរដ្ឋាភិបាលទៅត្រួតពិនិត្យឥទ្ធិពលដោយបំរ៉ែបំរួលអាកាសធាតុចំពោះតំបន់ដីសណ្តទន្លេ Cuu Long

(VOVWORLD) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅទីក្រុង Can Tho (ភាគ ខាងត្បូងវៀតណាម) និងចូលរួមសន្និសីទស្តីអំពីការអភិវឌ្ឍន៍និរន្តរភាពតំបន់ដីសណ្ត ទន្លេ Cuu Long ដើម្បីបន្សាំជាមួយបំរ៉េបំរួលអាកាសធាតុ នារសៀលថ្ងៃទី ២៦ កញ្ញា នាយករដ្ឋមន្ត្រីវៀតណាម លោក  Nguyen Xuan Phuc រួមជាមួយឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung និងថ្នាក់ដឹកនាំក្រសួងផ្នែក បានទៅត្រួតពិនិត្យតំបន់ដីសណ្ត ទន្លេ Cuu Long ទាំងមូលដោយឧទ្ធម្កាចក្រ។ 
 
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលទៅត្រួតពិនិត្យឥទ្ធិពលដោយបំរ៉ែបំរួលអាកាសធាតុចំពោះតំបន់ដីសណ្តទន្លេ Cuu Long - ảnh 1 នាយករដ្ឋមន្ត្រីរដ្ឋាភិបាលទៅត្រួតពិនិត្យឥទ្ធិពលដោយបំរ៉ែបំរួលអាកាសធាតុចំពោះតំបន់ដីសណ្តទន្លេ Cuu Long

(VOVworld) – ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅទីក្រុង Can Tho (ភាគ ខាងត្បូងវៀតណាម) និងចូលរួមសន្និសីទស្តីអំពីការអភិវឌ្ឍន៍និរន្តរភាពតំបន់ដីសណ្ត ទន្លេ Cuu Long ដើម្បីបន្សាំជាមួយបំរ៉េបំរួលអាកាសធាតុ នារសៀលថ្ងៃទី ២៦ កញ្ញា នាយករដ្ឋមន្ត្រីវៀតណាម លោក  Nguyen Xuan Phuc រួមជាមួយឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung និងថ្នាក់ដឹកនាំក្រសួងផ្នែក បានទៅត្រួតពិនិត្យតំបន់ដីសណ្ត ទន្លេ Cuu Long ទាំងមូលដោយឧទ្ធម្កាចក្រ។ នាថ្ងៃទី ២៧ កញ្ញា នាយករដ្ឋមន្ត្រី Nguyen Xuan Phuc នឹងធ្វើជាអធិបតីសន្និសីទស្តីពីការអភិវឌ្ឍន័និរន្តរភាពតំបន់ដី សណ្តទន្លេ Cuu Long ដើម្បីបន្សាំជាមួយបំរ៉ែបំរួមអាកាសធាតុ។ នាថ្ងៃដដែល នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយអគ្គសន្នងការកម្មវិធី ដីសណ្តហូឡង់ លោក Hermen Borst ក្នុងឱកាសចូលរួមសន្និសីទស្តីពីការអភិវឌ្ឍន័និរន្តរភាពតំបន់ដី សណ្តទន្លេ Cuu Long ដើម្បីបន្សាំជាមួយបំរ៉ែបំរួមអាកាសធាតុ នៅវៀតណាម។ នាយករដ្ឋមន្ត្រីវៀតណាមចាត់ទុកថា៖ ហូឡង់មានបទពិសោធន៍ជា ច្រើនក្នុងការអភិវឌ្ឍន៍កសិកម្មនិងការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុដែលអាចចែក រំលែកនិងសហប្រតិបត្តិការជាមួយវៀតណាម។ ដោយហេតុនេះ នាយករដ្ឋមន្ត្រីមាន គោលបំណងថា៖ ហូឡង់ចែករំលែកបទពិសោធន៍ថ្លៃថ្លានេះជាមួយវៀតណាមក្នុងការ អភិវឌ្ឍន៍និរន្តរភាពតំបន់ដីសណ្តទន្លេ Cuu Long ក្នុងនោះមានការកសាងយុទ្ធសាស្ត្រ ក៏ដូចជាការប្រមូលផ្តុំប្រភពហរិរញ្ញវត្ថុ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ