នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបញ្ជាណែនាំជំនះពុះពារលើផលវិបាកដោយទឹកជំនន់

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបញ្ជាណែនាំជំនះពុះពារលើផលវិបាកដោយទឹកជំនន់ - ảnh 1
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានបញ្ជាណែនាំថ្នាក់ដឹកនាំក្រសួងហិរញ្ញវត្ថុផ្តល់ អង្ករចំនួន ៥ ពាន់តោនជួយឧបត្ថម្ភប្រជាជននៅខេត្ត Nghe An និងខេត្ត Ha Tinh។ (Image: VOV)

(VOVworld) – មនុស្សចំនួន ៤០ នាក់​ត្រូវស្លាប់និងបាត់ខ្លួនក្នុងទឹកជំនន់ដែល បានកើតមានឡើងនៅបណ្ដាខេត្តភាគកណ្ដាលវៀតណាមនិងតំបន់ Tay Nguyen បង្កការខូចខាត់ដ៏ធ្ងន់ធ្ងរខាងសេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ប្រជាជននៅទីនេះ។ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានបញ្ជាណែនាំថ្នាក់ដឹកនាំក្រសួងហិរញ្ញវត្ថុផ្តល់ អង្ករ
ចំនួន ៥ ពាន់តោនជួយឧបត្ថម្ភប្រជាជននៅខេត្ត  Nghe An និងខេត្ត Ha Tinh។ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានបញ្ជូន vaccine ដោយឥតគិតថ្លៃដល់
បណ្ដា​ខេត្តរងឥទ្ធិពលដោយទឹកជំនន់។ បណ្ដាតំបន់កំពុងប្រមូលផ្តុំប្រភពកំលាំង
មធ្យោបាយម្ហូបអាហារនិងទឹកស្អាតទាំងឡាយដើម្បីជួយឧត្ថម្ភជនរងគ្រោះ។នាយករដ្ឋមន្ត្រីរដ្ឋាភិបាលក៏បានស្នើឲ្យគណៈកម្មាធិកាប្រជាជននៃខេត្តក្រុង
នានាបន្តត្រួតពិនិត្យនិងម្ចាស់ការចម្លៀសប្រជាជនចេញពីតំបន់គ្រោះថ្នាក់
ផងដែរ។នាបច្ចុប្បន្ននេះតំបន់នានាបានអនុវត្តរាលវិធានការបង្ការទប់ទល់នឹងភ្លៀង
ធ្លាក់ធំៗនិងទឹកជំនន់ព្រមទាំងប្រមូលផ្តុំកំលាំងជួយសង្រោះប្រជាជននៅតំបន់លិច
ក្នុងទិកទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ