នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយវិនិយោគិននៅខេត្ត Nghe An

(VOVWORLD) -  នាព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ នៅខេត្ត Nghe An នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសន្ទនាជាមួយថ្នាក់ដឹកនាំបណ្តាសម្ព័ន្ធក្រុមហ៊ុនឈានមុខក្នុងស្រុក និងសម្ព័ន្ធក្រុមហ៊ុមធំៗរបស់ពិភព លោកដែលកំពុងវិនិយោគនៅខេត្ត Nghe An។

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Nguyen Xuan Phuc  អញ្ជើញទទួលជួបជាមួយវិនិយោគិននៅខេត្ត Nghe An - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយប្រធាននិងជាអគ្គនាយក Mitsubishi Corporation លោក Tetsu Funayama

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានមានប្រសាសន៍ថា សម្ព័ន្ធក្រុមហ៊ុនធំៗ ក្នុងស្រុក កំពុងមានជំហានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ដោយបានអភិក្រមនិងអនុវត្តនូវបច្ចេកវិទ្យាជឿនលឿននិងគំរូអភិបាលកិច្ចទំនើបក្នុងសកម្មភាពវិនិយោគ។ លោកនាយករដ្ឋមន្រ្តីបានអះអាងថា ច្បាប់របស់វៀតណាមជានិច្ចកាលការពារសិទ្ធិអចលនទ្រព្យ សិទិ្ធពលរដ្ឋ និងវិនិយោគិន ព្រមទាំងយកចិត្តទុកដាក់ដល់វិស័យសេដ្ឋកិច្ច ក្នុងនោះចាត់ទុកសេដ្ឋកិច្ចឯកជនជាកម្លាំងចលករដ៏សំខាន់នៃការអភិវឌ្ឍន៍។ នាយករដ្ឋមន្ត្រីសង្ឃឹមថា វិនិយោគិនក្នុងស្រុកបន្តជំរុញស្មារតីស្នេហាជាតិ បន្តវិនិយោគយ៉ាងខ្លាំងក្លា ចូលមកខេត្ត Nghe An និងបណ្ដាតំបន់ផ្សេងៗទៀត រួមចំណែកដល់ការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ យ៉ាងណាមិញ ចាំបាច់អនុវត្តបច្ចេកវិទ្យាទំនើបនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ និងកសាងពាណិជ្ជសញ្ញា កម្រិតជាតិនិងអន្តរជាតិផងដែរ។

ក៏នាព្រឹកថ្ងៃទី២៣ខែកុម្ភៈ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយប្រធាននិងជាអគ្គនាយក Mitsubishi Corporation លោក Tetsu Funayama និងទទួលជួបជាមួយលោក Huynh Quang Hai អនុប្រធានអចិន្ត្រៃយ៍នៃអគ្គក្រុមហ៊ុនសាជីវកម្ម តំបន់ឧស្សាហកម្មវៀតណាម-សិង្ហបុរី (VSIP); លោក David Nardone អនុប្រធានសម្ព័ន្ធក្រុមហ៊ុន WHA Corporation Public Company Limited នៃប្រទេសថៃ។ នៅក្នុងជំនួបទាំងនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់លើការសន្យារបស់រដ្ឋាភិបាលវៀតណាម និងតំបន់ផ្សេងៗ ដែលតែងតែបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់វិនិយោគិនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ