នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូភ្ញៀវបរទេសនានា

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូភ្ញៀវបរទេសនានា - ảnh 1
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូភ្ញៀវបរទេសនានា (Image: VNA)


(VOVworld) – នាថ្ងៃទី ៣០ មេសា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung បានទទួលជួបសន្ទនា ជាមួយគណៈប្រតិភូជាន់ខ្ពស់របស់ឡាវកម្ពុជានិងគុយបាក្នុងឱកាសរំលឹកខួប
អនុស្សរវរីយ៍លើកទី​ ៤០ នៃទិវារំដោះភាគខាងត្បូងវៀតណាមឯកភាពប្រទេស
ជាតិ។ គណៈប្រតិភូឡាវដឹកនាំដោយអនុប្រធានរដ្ឋឡាវ លោក Bunnhang Vorachit។ គណៈប្រតិភូកម្ពុជាដឹកនាំដោយឧបនាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា លោកស្រី
ម៉ែន សម អន។ គណៈប្រតិភូគុយបាដឹកនាំដោយប្រធានគណៈកម្មាធិការកិច្ចការ
បរទេសមជ្ឈឹម លោក Jose Ramon Balaguer Cabrera។ ក្នុងពិធីទទួលជួបសន្ទនា
ទាំងនេះ លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖ ជ័យជំនះថ្ងៃទី ៣០ មេសា ឆ្នាំ
១៩៧៥ របស់ប្រជាជនវៀតណាមមិនអាចខ្វះបានឡើយការគាំទ្រនិងការជួយឧបត្ថម្ភ
ដ៏ធំធេងរបស់បណ្ដាប្រទេសសង្គមនិយម របស់ប្រជាជនស៊ូវៀត ចិន ឡាវ កម្ពុជា គុយបានិងមិត្តភ័ក្តអន្តរជាតិ។

ថ្នាក់ដឹកនាំទាំងរូបនេះបានឯកភាពពូនជ្រុំពង្រឹងនិងពង្រីកដោយឥតឈប់ឈេ
ទំនាក់ទំនងមិត្តភាពប្រពៃណីល្អប្រសើនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
រវាវៀតណាម-ឡាវ វៀតណាម-កម្ពុជា និងវៀតណាម-គុយបា ឲ្យបានខ្លាំងក្លា
ថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ