នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc ទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសឡាវ
|
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc ទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសឡាវលោក Saleumxay Kommasith |
(VOVworld)-នារសៀលថ្ងៃទី៩មិថុនានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិ
បាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយរដ្ឋ
មន្ត្រីក្រសួងការបរទេសឡាវ លោក Saleumxay Kommasith ដែលកំពុងបំពេញ
ទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc
បានវាយតម្លៃខ្ពស់ចំពោះការដែលរដ្ឋមន្ត្រី Saleumxay Kommasith បានជ្រើស
រើសវៀតណាមជាប្រទេសដំបូងបង្អស់ក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងការបរទេស។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ក៏បានសម្តែងនូវការពេញចិត្តចំពោះ
ទំនាក់ទំនងសាមគ្គីពិសេសរវាងប្រទេសទាំងពីរវៀតណាមនិងឡាវដែលកាន់តែ
មានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាប្រកបដោយប្រសិទ្ធិភាពពីមួយថ្ងៃទៅមួយថ្ងៃ ហើយ
ទំនាក់ទំនងនយោបាយក៏បានរឹតបន្តឹង។
រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ លោក Saleumxay Kommasith បានជូន ដំណឹង
នូវលទ្ធផលកិច្ចចរចារប្រកបដោយជោគជ័យជាមួយឧបនាយករដ្ឋមន្ត្រីនិង ជារដ្ឋ
មន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minhផងដែរ៕