នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមអញ្ជើញជាអធិបតីមហាសន្និបាតបក្សភាគខេត្ត Quang Tri

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមអញ្ជើញជាអធិបតីមហាសន្និបាតបក្សភាគខេត្ត Quang Tri - ảnh 1
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung អញ្ជើញជា អធិបតីមហាសន្និបាតបក្សភាគខេត្ត Quang Tri អាណត្តិ ២០១៥-២០២០ (Image: thanhnien.vn)

(VOVworld) – នាថ្ងៃទី ២៣ កញ្ញា ថ្លែងមតិក្នុងការអញ្ជើញជាអធិបតីមហា
សន្និបាតបក្សភាគខេត្ត Quang Tri (ភាគកណ្ដាលវៀតណាម) អាណត្តិ
២០១៥-២០២០ ​នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បាន
សង្កត់ធ្ងន់ថា៖ បក្សភាគខេត្ត Quang Tri ត្រូវជ្រួតជ្រាបស៏ជ្រាលជ្រៅនិង
អនុវត្តការកំណត់ទិសដៅរបស់មជ្ឈឹមបក្សប្រកបដោយច្នៃប្រឌិតដើម្បី
កំណត់ភារកិច្ចជាក់ស្តែងឲ្យសមស្របនឹងស្ថានភាពជាក់ស្តែងអភិវឌ្ឍន៍
សេដ្ឋកិច្ចកសិកម្មលើគ្រប់ជ្រុងជ្រោយនិងមានប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ
ថ្នាក់ដឹកនាំខេត្រ Quang Tri ត្រូវបន្តបច្ចុប្បន្នកម្មដំណើការធ្វើសមាហរណកម្ម
អន្តរជាតិរបស់ខេត្តតភ្ជាប់នឹងដំណើរការសមាហរណកម្មអអន្តរជាតិរបស់
ប្រទេសជាតិទៀងផង។ ថ្នាក់ដឹកនាំខេត្តត្រូវតែជំរុញកំណែទម្រង់រដ្ឋបាល
លើកកំពស់សន្ទទស្សន៍ប្រកួតប្រជែងថ្នាក់ខេត្តបង្កបរិយាកាសវិនិយោគ
ធ្វើអាជីវកម្មងាយស្រួលដើម្បីទាក់ទាញការវិនិយោគ។ ក្រៅពីនោះ ខេត្ត
 Quang Tri ក៏គប្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្ដាខេត្តរបស់
ប្រទេសឡាវដើម្បីជួយឧបត្ថម្ភជាមួយគ្នាទៅវិញទៅមកនិងអភិវឌ្ឍន៍ឲ្យ
បានខ្លាំងក្លាថែមទៀត។ 

ប្រតិកម្មទៅវិញ

ផ្សេងៗ