នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមអញ្ជើញទៅជូនពរបុណ្យតេត ២០១៧ នៅខេត្ត Thua Thien Hue
|
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមអញ្ជើញទៅជូនពរបុណ្យតេត ២០១៧ នៅខេត្ត Thua Thien Hue (VNA) |
(VOVworld) – នាព្រឹកថ្ងៃទី ៣១ មករា (ថ្ងៃទី ៤ កើត ខែ មិគសិរ ឆ្នាំរកានព្វស័ក
២០១៧) នាយករដ្ឋម្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បាន
អញ្ជើញទៅជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅខេត្ត Thua Thien Hue ភាគ
គណ្ដាលវៀតណាម។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី Nguyen Xuan Phuc
បានសង្កត់ធ្ងន់ថា៖
«ខ្ញុំជឿជាក់ថា៖ ដោយមានប្រពៃណីបដិវត្តន៍អង់អាចក្លាហាន ជាពិសេសគឺ
ស្នាដៃសំខាន់ៗនាឆ្នាំ ២០១៦ កន្លងទៅ ខេត្ត Thua Thien Hue នឹងអភិវឌ្ឍន៍លើ
គ្រប់ជ្រុងជ្រោយឲ្យបានខ្លាំងក្លាថែមទៀតដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។
ខ្ញុំសូមជូនពរជាថ្មីម្តងទៀតដល់អស់សមមិត្តទទូលបុណ្យតេតសប្បាយរីករាយ៕»