នាយករដ្ឋមន្ត្រីរដ្ឋាភិបាលឡាវទទួលជួបជាមួយគណៈប្រតិភូជាន់ខ្ពស់ក្រសួងហិរញ្ញវត្ថុវៀតណាម

(VOVworld)-នារសៀលថ្ងៃទី៣០មិនា នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith
 បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងហិរញ្ញវត្ថុ វៀតណាម
ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Dinh Tien Dung ដែលកំពុង បំពេញ
ទស្សនកិច្ចការងារនៅឡាវ។ នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Thongloun
Sisoulith បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព
រវាងក្រសួងហិរញ្ញវត្ថុឡាវនិងវៀតណាមនាប៉ុន្មានឆ្នាំកន្លងទៅ និងអះ អាងថា បទ
ពិសោធន៍ដែលគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងហិរញ្ញវត្ថុវៀតណាមចែករំលែក
ក្នុងដំណើរទស្សនកិច្ចនេះគឺមានតម្លៃពិសេស ដើម្បីឡាវអនុវត្តតាមស្ថានភាព
ជាក់ស្តែងរបស់ខ្លួន។ លោក Thongloun Sisoulith បានស្នើថា នាពេលខាងមុខ ក្រ
សួងហិរញ្ញវត្ថុនៃប្រទេសទាំងពីរ បន្តបង្កើនការផ្លាស់ប្តូរព័ត៌មាន ចែករំលែកបទពិ
 សោធន៍លើវិស័យហិរញ្ញវត្ថុ រួមចំណែកទៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់
ប្រទេសនីមួយៗ។

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលឡាវទទួលជួបជាមួយគណៈប្រតិភូជាន់ខ្ពស់ក្រសួងហិរញ្ញវត្ថុវៀតណាម - ảnh 1
នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងហិរញ្ញវត្ថុ វៀតណាមដឹកនាំដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Dinh Tien Dung
(រូបថតៈ vov)


        រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម លោក Dinh Tien Dung បាន
សង្កត់ធ្ងន់ថា វៀតណាមត្រៀមជាស្រេច ចែករំលែករាល់បទពិសោធន៍របស់ខ្លួន
 ព្រមទាំងជួយឧបត្ថម្ភឲ្យក្រសួងហិរញ្ញវត្ថុឡាវកសាងប្រកបដោយជោគជ័យ
ប្រព័ន្ធរតនាគារ ពន្ធ គយលើទូទាំងប្រទេស។

        នាពេលរសៀល នៅរដ្ឋធានីវៀងច័ន្ទ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម
 លោក Dinh Tien Dung និងសមភាគីឡាវ លោក Thongloun Sisoulith បានអញ្ជើញ
 ជាសហអធិបតីកិច្ចប្រជុំលើកទី១៣នៃគណៈកម្មាធិការបញ្ជាណែនាំកម្មវិធីសហ
ប្រតិបត្តិការរវាងក្រសួងហិរញ្ញវត្ថុនៃប្រទេសទាំងពីរ វៀតណាមនិងឡាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ