នាយករដ្ឋមន្ត្រីរុស្ស៊ី Medvedev ត្រូវបានជ្រើសតាំងជាប្រធាន គណៈបក្ស «ប្រទេសរុស្ស៊ីឯកភាព» ជាថ្មីម្តងទៀត
|
នាយករដ្ឋមន្ត្រីរុស្ស៊ី Medvedev ត្រូវបានជ្រើសតាំងជាប្រធាន គណៈបក្ស «ប្រទេសរុស្ស៊ីឯកភាព» ជាថ្មីម្តងទៀត (VNA) |
(VOVworld) – មហាសន្និបាតគណៈបក្ស «ប្រទេសរុស្ស៊ីឯកភាព» នាថ្ងៃទី ២២
មករា បានជ្រើសតាំងនាយករដ្ឋមន្ត្រី លោក Dmitry Medvedev ធ្វើជាប្រធាន
គណៈបក្សជាថ្មីម្តងទៀត។ លោក Dmitry Medvedev គឺជាប្រធានគណៈបក្ស
«ប្រទេសរុស្ស៊ីឯកភាព» គិតតាំងពីឆ្នាំ ២០១២ មក។ ត្រូវបានបង្កើតនាឆ្នាំ
២០០១ គណៈបក្ស «ប្រទេសរុស្ស៊ីឯកភាព» កំពុងមានអាសនៈចំនួន ៣៤៣
ក្នុងចំណោម អាសនៈចំនួន ៤៥០ ក្នុងឌុយម៉ាជាតិ (សភាជាន់ទាប) បន្ទាប់
ពីជ័យជំនះត្រចះ ត្រចង់ក្នុងការបោះឆ្នោតនាខែកញ្ញាឆ្នាំ ២០១៦ មក៕