នាយករដ្ឋមន្ត្រីរុស្ស៊ីបានចុះហត្ថលេខាលើក្រឹត្យមួយដោយជួយ​ឧបត្ថម្ភ​ការទទួលជនភៀសខ្លួនពីអ៊ុយក្រែន

(VOVWORLD) - នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin កាលពីថ្ងៃទី១២ ខែមីនា បានចុះហត្ថលេខាលើក្រឹត្យមួយ ស្តីពីការសម្របសម្រួល ដើម្បីជួយឧបត្ថម្ភការទទួលជនភៀសខ្លួនពីអ៊ុយក្រែន និងតំបន់ Donetsk និង Lugansk នៅភាគខាងកើតប្រទេសអ៊ុយក្រែន។
នាយករដ្ឋមន្ត្រីរុស្ស៊ីបានចុះហត្ថលេខាលើក្រឹត្យមួយដោយជួយ​ឧបត្ថម្ភ​ការទទួលជនភៀសខ្លួនពីអ៊ុយក្រែន - ảnh 1ប្រជាជនអ៊ុយក្រែនជម្លៀសចេញពីរដ្ឋធានីគៀវ។ (រូបថត៖ AFP/TTXVN)

ជាក់ស្តែង អាជ្ញាធរមូលដ្ឋាននៅរុស្ស៊ី នឹងទទួលប្រជាជនដែលជម្លៀសចេញពីជម្លោះនៅ Donbass ក្នុងកូតាដែលបានព្រមព្រៀងគ្នា ដោយផ្តល់អាទិភាពដល់សាច់ញាតិរបស់ពលរដ្ឋរុស្ស៊ី និងអ្នកស្រុកដែលរស់នៅក្នុងតំបន់ទាំងនេះ។

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានប៉ាន់ប្រមាណថា គិតត្រឹមថ្ងៃទី ១១ ខែមីនា មានមនុស្សជិត ២,៦លាននាក់ត្រូវបានផ្លាស់ទីលំនៅ ចាប់តាំងពីពេលដែលរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅក្នុងប្រទេសអ៊ុយក្រែន ដែលភាគច្រើនបានភៀសខ្លួនទៅកាន់ប្រទេសប៉ូឡូញ ហើយមនុស្សជាង ១០៥.០០០នាក់បានភៀសខ្លួនទៅកាន់រុស្ស៊ី។

នៅថ្ងៃទី ១២ ខែមីនានេះដែរ រដ្ឋសភាប៉ូឡូញបានអនុម័តលើព្រាងច្បាប់ជួយឧបត្ថម្ភប្រជាជនអ៊ុយក្រែន ដែលត្រូវជម្លៀសចេញដោយសារសង្គ្រាម។ ព្រាងច្បាប់នេះ ចាំបាច់ត្រូវបានប្រធានាធិបតីប៉ូឡូញ អនុម័តដើម្បីអាចចូលជាធរមាន។ យោងតាមស្ថាប័នការពារព្រំដែនប៉ូឡូញ គិតត្រឹមថ្ងៃទី ១២ ខែមីនា ប្រទេសនេះបានទទួលជនភៀសខ្លួនជិត ១,៦ លាននាក់ ពីប្រទេសអ៊ុយក្រែន៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ