នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសណូវែលហ្សេឡង់និងអូស្ត្រាលី
(VOVworld)-នារសៀលថ្ងៃទី២០មិនា (តាមម៉ោងតំបន់) នាយករដ្ឋមន្ត្រីលោក
Nguyen Tan Dung និងភរិយារួមជាមួយគណៈប្រតិភូវៀតណាម បានចាកចេញ
ពីទីក្រុង Auckland របស់ណូវែលហ្សេឡង់ត្រឡប់មកទីក្រុងហាណូយ បញ្ចប់
ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសអូស្រ្តាលីនិងណូវែលហ្សេឡង់។
|
នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung បញ្ចប់ដំណើរទស្សនកិច្ច
ជាផ្លូវការនៅ ប្រទេសណូវែលហ្សេឡង់និងអូស្ត្រាលីប្រកបដោយ
ជោគជ័យ(រូបថតៈVGP/Nhật Bắc ) |
មុននឹងចាកចេញពីណូវែលហ្សេឡង់ នាព្រឹកថ្ងៃទី២០មិនា នៅទីក្រុង
Auckland លោក Nguyen Tan Dung រួមជាមួយគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិ
បាលវៀតណាម បានចូលរួមការពិភាគ្សាជាមួយបណ្តាអង្គភាពអាជីវកម្មវៀត ណាមនិងណូវែលហេ្សឡង់។ នៅទីនេះ លោក Nguyen Tan Dung បានឲ្យដឹងថា វៀតណាមកំពុងប្រមូលផ្តុំជម្រុញការកំណែទម្រង់និងរៀបចំរចនាសម្ព័ន្ធខឿន
សេដ្ឋកិច្ចឡើងវិញ ដោយផ្តោតទៅលើការអនុវត្តដោយប្រសិទ្ធភាពចំណុច
លោតផ្លោះចំនួន៣គឺ យន្តការ ធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ ដោយ
ផ្សារភ្ជាប់ ជាមួយការផ្លាស់ប្តូររូបសណ្ឋានកំណើន បង្កើនទិន្នផល គុណភាព
និង កម្លាំងប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច។
លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា សក្តានុភាពសហប្រតិបត្តិការ រវាងវៀតណាមនិងណូវែលហ្សេឡង់នៅធំធេងណាស់ ព្រមទាំងលើកច្បាស់ថា
ដំណើរការកំណែទម្រង់និងធ្វើសមាហរណកម្មអន្តរជាតិដ៏ជ្រាលជៅរបស់វៀត
ណាម កំពុងបើកចេញឱកាសជាជ្រើនសម្រាប់វិនិយោគិន ក្នុងនោះមានវិនិយោ
គិន ណូវែលហ្សេឡង់។ លោកមានបំណងថា អង្គភាពអាជីវកម្មណូវែលហ្សេ
ឡង់ បង្កើនកិច្ចសហប្រតិបត្តិការនិងវិនិយោគលើវិស័យកសិកម្មនៅវៀតណាម
ជាពិសេស គឺផ្លាស់ប្តូរបច្ចេកវិទ្យា អភិវឌ្ឍន៍បណ្តាសង្វាក់តម្លៃកសិកម្ម សំដៅ
បង្កើន កម្លាំងប្រកួតប្រជែងកសិផលដោយឈរលើមូលដ្ឋានភាគីទាំងពីរមាន
ផលប្រយោជន៍រួម។
|
ភាគីទាំងពីរបានព្រមព្រៀងចេញសេចក្តីថ្លែងការណ៍រួមស្តីពីការ
បង្កើនទំនាក់ទំនងដៃគូលើគ្រប់វិស័យរវាងវៀតណាមជាមួយ
ណូវែលហ្សេឡង់ (រូបថតៈ VGP)
|
នាព្រឹកថ្ងៃដដែល នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung បានទទួលជួប សន្ទនាជាមួយថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមធំៗរបស់ណូវែលហ្សេឡង់និងអញ្ជើញ
ទៅ ទស្សនាសកលវិទ្យាល័យបច្ចេកវិទ្យា Aukland ដែលមាននិស្សិតវៀតណាម
ជាង ៣០០នាក់កំពុងសិក្សា។ នៅទីនេះ លោក Nguyen Tan Dung បានសង្កត់
ធ្ងន់ថា៖
“រដ្ឋាភិបាលវៀតណាមបានស្នើររដ្ឋាភិបាលណូវែលហ្សេឡង់ លោករដ្ឋមន្ត្រី ក្រសួងអប់រំក៏ដូចជាលោកនាយក សកលវិទ្យាល័យបច្ចេកវិទ្យា Aukland បង្កើន កិច្ចសហប្រតិបត្តិការលើវិស័យអប់រំនិងបណ្តុះបណ្តាលប្រភពធនធានមនុស្ស
ជាមួយវៀតណាម។ ខ្ញុំស្នើថ្នាក់ដឹកនាំណូវែលហ្សេឡង់បង្កើនអាហារូបករណ៍
បន្ថែមទៀតសម្រាប់និស្សិត និងកាត់បន្ថយចំណាយសិក្សាសម្រាប់និស្សិត
វៀតណាមនៅណូវែលហ្សេឡង់ផង ដែរ”។
តាងនាមរដ្ឋាភិបាល លោក Nguyen Tan Dung មានបំណងថា និស្សិតនិង សិក្ខាកាមវៀតណាមបន្តការសិក្សាស្រាវជ្រាវឲ្យបានល្អ មិនត្រឹមតែដើម្បីផល ប្រយោជន៍របស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងដើម្បីរូបភាពទឹកដី មនុស្សវៀតណាម
ទៀតផង៕