នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc៖ VinFast ត្រូវម្ចាស់ការក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនផលិតយានយន្តរបស់វៀតណាម

(VOVWORLD) -  បន្ទាប់ពីការសាងសង់និងបញ្ចប់ អស់រយៈពេល ២១ខែមក នាថ្ងៃទី ១៤ ខែមិថុនា រោងចក្ររថយន្ត VinFast ស្ថិតនៅមណ្ឌលឧស្សាហកម្ម Dinh Vu, Cat Hai នៃទីក្រុង Hai Phong បានបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ។ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងអបអរសាទរនូវព្រឹត្តិការណ៍ដ៏សំខាន់នេះរបស់ក្រុមហ៊ុន VinGroup និងឧស្សាហកម្មរថយន្តវៀតណាម។

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc៖ VinFast ត្រូវម្ចាស់ការក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនផលិតយានយន្តរបស់វៀតណាម - ảnh 1នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងពិធី  

ថ្លែងនៅក្នុងពិធីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអ្នកដឹកនាំ កម្មាភិបាល វិស្វករ កម្មករនិយោ ជិត នៃរោងចក្ររថុន្ត VinFast ។ នាយករដ្ឋមន្ត្រីបានលើកឡើងថា ល្បឿននៃការ សាងសង់រោងចក្រផលិតរថយន្ត VinFast បានបង្ហាញនូវបំណងប្រាថ្នាដ៏ខ្លាំងក្លាមួយរបស់អ្នកដែលចង់ “រួមកម្លាំងកាយចិត្តដើម្បីបង្កើតឡើងគម្រោងដ៏អស្ចារ្យនៃឧស្សា ហកម្មយានយន្តរបស់វៀតណាមក៏ដូចជាលើពិភពលោកតែម្តង។ លទ្ធផលនេះមិនត្រឹមតែបង្ហាញថាប្រជាជនវៀតណាមអាចធ្វើអ្វីៗដែលពិភពលោកអាចធ្វើបាន។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖ “នាពេលកន្លងទៅ មានមតិមួយចំនួនដែលសង្ស័យអំពីគោលបំណងពិតរបស់ក្រុមហ៊ុន Vinfast ក៏ដូចជាការព្រួយបារម្ភជាច្រើន អំពីហានិភ័យនិងការសាកល្បងដែលក្រុមហ៊ុន Vinfast ត្រូវប្រឈមមុខ ខណៈពេលដែល ហ៊ានចាប់យកឧស្សាហកម្មដែលពិភពលោកមានប្រវត្តិនៃការអភិវឌ្ឍន៍ជាង ១០០ ឆ្នាំមកហើយ ដែលជាឧស្សាហកម្មមួយដែលមានកាប្រកួតប្រជែងដ៏កាចសាហាវ។ ឧស្សាហកម្មមួយដែលវៀតណាមបានខិតខំប្រឹងប្រែងអស់ជាច្រើនទសវត្សមកហើយប៉ុន្តែមិនទាន់ទទួលបាន "ផ្លែផ្កា" ឡើយ។ ការបង្កើតរោងចក្ររថយន្ត Vinfast នៅថ្ងៃនេះ បានរួមចំណែកក្នុងការលុបចោលនូវការសង្ស័យមួយចំនួននោះ”។

លោកនាយករដ្ឋមន្រ្តីបានរំពឹងថា ក្រុមហ៊ុន VinFast នឹងម្ចាស់ការផ្សារភ្ជាប់និងសហការជាមួយក្រុមហ៊ុនផលិតយានយន្តរបស់វៀតណាម ដើម្បីការរីកចម្រើនសំដៅឆ្ពោះទៅគោលដៅកំណត់តួនាទីរឹងមាំនៅទីផ្សារក្នុងស្រុកនិងនាំឧស្សាហកម្មយានយន្តវៀតណាមឆ្ពោះទៅតំបន់និងសកលលោកទាំងមូលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ