នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបជាមួយសហគមន៍ជនវៀតណាមនៅរុស្ស៊ី

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបជាមួយសហគមន៍ជនវៀតណាមនៅរុស្ស៊ី - ảnh 1
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបជាមួយសហគមន៍ជនវៀតណាមនៅរុស្ស៊ី


(VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសរុស្ស៊ី នាថ្ងៃ
ទី១៨ឧសភា នៅមជ្ឈមណ្ឌលវប្បធម៌ ពាណិជ្ជកម្មហាណូយ-រុស្ស៊ី នាយករដ្ឋមន្ត្រី​រដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសំណេះសំណាល
ជាមួយតំណាងសហគមន៍និងនិស្សិតវៀតណាមដែលកំពុងរស់នៅនិង រៀនសូត្រ
នៅរុស្ស៊ី។ នៅទីនេះ លោក Nguyen Xuan Phuc បានជូនដំណឹងនូវ លទ្ធផលនៃការ
ជួបសន្ទនា ជួបសម្តែងការគួរសមនិងចរចារជាមួយថ្នាក់ដឹកនាំ​រុស្ស៊ី ហើយលោក
បានអះអាងថា តាមរយៈរាល់ជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបាន វាយតម្លៃខ្ពស់
ចំពោះទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-រុស្ស៊ីនាពេលកន្លងទៅដែលកំពុង មានការបោះជំហានយ៉ាងខ្លាំងប្រកបដោយប្រសិទ្ធិភាពលើគ្រប់ វិស័យ។ ភាគីទាំង ពីរបានឯកភាពអនុវត្តព្រមៗគ្នារាល់វិធានការជម្រុញសកម្មភាព ពន្លឿនពាណិជ្ជ
កម្ម ជាពិសេសទទួលយករាល់ប្រៀបខ្លាំងនៃបណ្តាកិច្ចព្រមព្រៀង ពាណិជ្ជកម្ម
សេរីរវាងវៀតណាមជាមួយសម្ព័ន្ធសេដ្ឋកិច្ចអាស៊ី អឺរ៉ុបក៏ដូចជារាល់ កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីដែលវៀតណាមបានចូលរួមផងដែរ។​នាយករដ្ឋ មន្ត្រីលោក
Nguyen Xuan Phuc បានលើកសរសើរសហគមន៍ជនវៀតណាមនៅ រុស្ស៊ីដែលរួម
ចំណែកសកម្មចូលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និងមានបំណង ចង់ឲ្យសហគមន៍
ជនវៀតណាមនៅរុស្ស៊ីបន្តសាមគ្គីគ្នា សម្របខ្លួនចូលក្នុងសង្គម នៃប្រទេសាមី ព្រម
ទាំងបំពេញល្អតួនាទីជាស្ពានសម្រាប់ទំនាក់ទំនងមិត្តភាពប្រ ពៃណីរវាងវៀតណាម
ជាមួយរុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ