នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបធ្វើការជាមួយថ្នាក់ដឹកនាំក្រុងហាយហ្វុង
|
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំក្រុងហាយហ្វុង |
(VOVworld)-នាព្រឹកថ្ងៃទី១៩កញ្ញា នៅក្រុងហាយហ្វុង (ភាគខាងជើងវៀតណាម)
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីជំនួបធ្វើការ
ជាមួយថ្នាក់ដឹកនាំទីក្រុង ស្តីពីលទ្ធផលអនុវត្តភារកិច្ចសេដ្ឋកិច្ចសង្គម ការពារជាតិ
សន្តិសុខកសាងបក្ស រដ្ឋអំណាចនិងចលនាប្រជាជន នារយៈពេល៩ខែដើមឆ្នាំ
២០១៦ និងភារកិច្ចនាពេលខាងមុខ។ ថ្លែងមតិនៅក្នុងជំនួបធ្វើការនេះ លោក
Nguyen Xuan Phuc បានសង្កត់ធ្ងន់ទៅលើទីតាំងយុទ្ធសាស្ត្ររបស់ក្រុងហាយ
ហ្វុងដោយមានឧត្តមភាពមួយចំនួនដូចជា ៖ ជាកំពង់ផែមួយក្នុងចំណោមកំពង់ផែ
សមុទ្រធំបំផុតចំនួនពីរដែលជាចលនាបង្កើនកំណើនសេដ្ឋកិច្ចរបស់តំបន់សេដ្ឋកិច្ច
ភាគខាងជើងវៀតណាមទាំងមូល។ក៏ដោយមានលក្ខណៈវិសេសដោយឡែកនៃ
កំពង់ផែសមុទ្រអន្តរជាតិនោះ ក្រុងហាយហ្វុងក៏ជាតំបន់ដើរជួរមុខទូទាំងប្រទេស
ក្នុងការធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍។ពីសក្កានុភាពនោះ នាយករដ្ឋមន្ត្រីលោក
Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ក្រុងហាយហ្វុងត្រូវអភិវឌ្ឍន៍ឲ្យក្លាយទៅជា
ក្រុងឆ្លាត មានលទ្ធភាពតភ្ជាប់និងត្រូវមានបរិយាកាសធ្វើអាជីវកម្មល្អ។
ថ្លែងមតិនៅសន្និសីទពន្លឿនវិនិយោគនៅទីក្រុងហាយហ្វុងនាយករដ្ឋមន្ត្រីលោក
Nguyen Xuan Phuc បានឲ្យដឹងថា៖
«រដ្ឋាភិបាលមានគោលបំណងថា៖ មជ្ឈដ្ឋានវិនិយោគិនមិនត្រឹមតែយកចិត្តទុក
ដាក់ទៅលើការអភិវឌ្ឍន៍ប្រសិទ្ធភាពសេដ្ឋកិច្ច ប៉ុណ្ណោះទេ ថែមទាំង យោកចិត្ត
ទុកដាក់ដល់បរិស្ថានដើម្បីអភិវឌ្ឍន៍និរន្តរភាពទៀតផង។ ខ្ញុំមានគោលបំណងថា៖
វិនិយោគិនវិនិយោគបច្ចេកទិវ្យាខ្ពស់ទំនើបដែលធានាបរិស្ថានសំរាប់ជីវភាព
រស់នៅរបស់ប្រជាពលរដ្ឋនៅទីក្រុង Hai Phong និងវៀតណាម ៕»