នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Ha Nam

(VOVWORLD) - នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះលទ្ធផលដ៏ទូលំទូលាយរបស់ខេត្ត Ha Nam ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលក្នុងនោះមានការទាក់ទាញទុនវិនិយោគយ៉ាងខ្លាំងក្លារបស់ខេត្ត ដោយមានគម្រោងជិត ១០០០ អភិវឌ្ឍន៍ផ្លូវគមនាគមន៍ជនបទយ៉ាងខ្លាំងក្លា។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Ha Nam - ảnh 1 នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Ha Nam (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នារសៀលថ្ងៃទី ១១ ខែមករានៅទីក្រុង Phu Ly ខេត្ត Ha Nam នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអញ្ជើញ ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Ha Nam។ អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះលទ្ធផលដ៏ទូលំទូលាយរបស់ខេត្ត Ha Nam ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលក្នុងនោះមានការទាក់ទាញទុនវិនិយោគយ៉ាងខ្លាំងក្លារបស់ខេត្ត ដោយមានគម្រោងជិត ១០០០ អភិវឌ្ឍន៍ផ្លូវគមនាគមន៍ជនបទយ៉ាងខ្លាំងក្លា កសាងជនបទថ្មីប្រកបដោយលទ្ធផលខ្ពស់ ការងារសន្តិសុខសង្គមត្រូវបានយកចិត្តទុកដាក់។ លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថាខេត្ត Ha Nam ចាំបាច់ត្រូវមានការច្នៃប្រឌិតថ្មី ឲ្យកាន់តែច្រើន ដើម្បីអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច។ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថាខេត្ត Ha Nam ចាំបាច់ត្រូវអភិវឌ្ឍន៍កសិកម្មគ្នានជាតិគីមី កសិកម្មសរីរាង្គ និងកសិកម្មបច្ចេកវិទ្យាខ្ពស់ ហើយដល់ឆ្នាំ ២០២០ ខេត្តត្រូវតែក្លាយជាខេត្តជនបទថ្មីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ