នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្តទាំង៤

(VOVWORLD) -នារសៀលថ្ងៃទី២៦តុលា នៅទីស្នាក់រដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc រួមជាមួយឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung និងតំណាងក្រសួងស្ថាប័នមួយចំនួន បានជួបធ្វើការជាមួយថ្នាក់ដឹកនាំទាំង៤ខេត្តដែលរងផលប៉ះ ពាល់ដោយភ្លៀងទឹកជំនន់នាពេលកន្លងទៅ នោះគឺខេត្ត Son La, Yen Bai, Hoa Binh និង Thanh Hoa។ 
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្តទាំង៤ - ảnh 1នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្តទាំង៤ 


នៅទីនេះ លោក Nguyen Xuan Phuc បានសូមឲ្យដក ពិសោធន៍យ៉ាងជ្រាលជ្រៅពីការងារព្យាករណ៍ដល់ការងារបង្ការប្រឆាំងនិងជំនះ ពុះពារ។ បញ្ហាចំពោះមុខគឺត្រូវប្រមូលផ្តុំរៀបចំកន្លែងស្នាក់នៅឲ្យប្រជាជននឹងនរ ធានាឲ្យសិស្សានុសិស្សទៅសាលា។ ជាពិសេស ថ្នាក់ដឹកនាំតំបន់ ត្រូវយកចិត្តទុក ដាក់ ថែទាំគ្រួសារដែលរង់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ បាត់បង់មនុស្សនិងបាតបង់ ផ្ទះល្បែង។

        នៅក្នុងជំនួបធ្វើការ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានយល់ ព្រមជាមួយសំណើររបស់ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទឲ្យរៀបចំសន្និសីទ បង្ការ ប្រឆាំងមហន្តរាយរបស់វៀតណាមសម្រាប់ឆ្នាំ២០១៧៕

ប្រតិកម្មទៅវិញ

ផ្សេងៗ