នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុងហូជីមិញ
(VOVWORLD) - បន្តដំណើរទស្សនកិច្ចការងារនៅទីក្រុង ហូជីមិញ នារសៀលថ្ងៃទី ១២ ខែមេសា នាយករដ្ឋមន្ត្រីវៀត ណាម លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតី រួមជាមួយថ្នាក់ដឹកនាំក្រសួងនិងស្ថាប័នមួយចំនួនដើម្បី ជួបធ្វើការជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃទីក្រុងហូជីមិញ ស្តីពីស្ថានភាពអនុវត្តភារកិច្ចសេដ្ឋកិច្ចសង្គម។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជាមួយប្រតិភូចូលរួមក្នុងកិច្ចប្រជុំ |
អញ្ជើញថ្លែងមតិសន្និដ្ឋានជំនួបធ្វើការនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះទីក្រុងដែលបានសម្រេចបាននូវលទ្ធផលវិជ្ជមានជាច្រើនក្នុងត្រីមាសទី ១។ នាយករដ្ឋមន្ត្រីក៏បានកោតសរសើរយ៉ាងខ្លាំងចំពោះថ្នាក់ដឹកនាំទីក្រុងដែលមានស្មារតីត្រួសត្រាយផ្លូវ ដែលនាំមុខប្រទេសជាតិលើវិស័យជាច្រើន ជាពិសេសគឺប្រភពធនធានមនុស្សដែលមានគុណភាពខ្ពស់ក្នុងវិស័យទេសចរ ណ៍និងទាក់ទាញប្រភពធនធានមនុស្សទាំងក្នុងនិងក្រៅប្រទេស។
ចង្អុលបង្ហាញពីភាពខ្វះខាតមួយចំនួនរបស់ទីក្រុងដូចជាសេវាទេសចរណ៍ ដែលមិនទទួលបានលទ្ធផលខ្ពស់; ការទាក់ទាញ FDI ខ្ពស់ ប៉ុន្តែមិនសក្តិសមជាមួយសក្កានុភាព ហើយការវិនិយោគបរទេសទៅលើឧស្សាហកម្មផលិតកម្មនិងកែច្នៃនៅតែមានកំរិត ហើយនាយករដ្ឋមន្ត្រីបានស្នើដោះស្រាយនូវបញ្ហាមួយចំនួន។ លោកនាយករដ្ឋមន្ត្រីរំពឹងទុកថា៖ ចំពោះទីក្រុងហូជីមិគឺត្រូវមានតែស្មារតីជាអ្នកត្រួសត្រាយ ។ នេះមិនត្រឹមតែជាសំណូមពរចំពោះបក្ស រដ្ឋ និងប្រជាជនប៉ុណ្ណោះទេ ថែមទាំងជាការទទួលខុសត្រូវរបស់ទីក្រុងចំពោះបក្ស រដ្ឋនិងប្រជាជន។ ត្រូវមានវិធីដោះស្រាយភាពទាល់ច្រកដើម្បីការអភិវឌ្ឍ និងដើម្បីអាចប្រៀបធៀបជាមួយទីក្រុងផ្សេងៗក្នុងតំបន់អាស៊ី។
ហេតុដូច្នេះ មុនដំបូងបង្អស់ ទីក្រុងហូជីមិញត្រូវតែជាគំរូនាំមុខនៅក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០ កសាងទីក្រុងឆ្លាតវៃ ទីក្រុងប្រកបដោយការច្នៃប្រឌិត រដ្ឋាភិបាល អេឡិចត្រូនិក លើកកម្ពស់សមត្ថភាពប្រកួតប្រជែងបើប្រៀបនឹងទីក្រុងដទៃ”។
នាយករដ្ឋមន្ត្រីក៏បានស្នើឱ្យទីក្រុង បន្តក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសជាតិ ដែលជាមជ្ឈមណ្ឌលដ៏ធំនិងទំនើបសម្រាប់វិស័យហិរញ្ញវត្ថុ ពាណិជ្ជ កម្ម វិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៃប្រទេសទាំងមូលនិងតំបន់អាស៊ាន។ ទីក្រុងក៏ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាសង្គមការអភិវឌ្ឍជនបទនិងបរិស្ថានផងដែរ៕