នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបធ្វើការជាមួយសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នវៀតណាម

(VOVWORLD) -នាព្រឹកថ្ងៃទី៥សីហា ក្នុងជំនួបធ្វើការនិងស្តាប់របាយការណ៍ស្តីពីស្ថានភាពផែនការ ផលិត កម្មអាជីវកម្មឆ្នាំ២០១៧ របស់សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នវៀតណាម នាយក រដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានវាយតម្លៃថា សម្ព័ន្ធ ក្រុមហ៊ុនប្រេងឧស្ម័នវៀតណាមបានរួមចំណែកសកម្មចូលក្នុងការអភិវឌ្ឍន៍របស់ប្រទេសជាតិ ជាពិសេស គឺសម្តែងច្បាស់នូវអធិបតេយ្យភាពជាតិវៀតណាមនិងបង់ចំនួន ថវិការចូលក្នុងប្រភពថវិការរដ្ឋដោយមានលទ្ធផលល្អ។ 
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបធ្វើការជាមួយសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នវៀតណាម - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការជាមួយសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិវៀតណាម 

ឈរលើមូលដ្ឋាននៃលទ្ធ ផលទទួលបានសម្រាប់រយៈពេល៧ខែឆ្នាំ២០១៧ នាយករដ្ឋមន្ត្រីបានស្នើថា៖

        “គោលដៅរបស់រដ្ឋាភិបាលគឺកសាងសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិវៀត ណាមឲ្យមានការអភិវឌ្ឍន៍និរន្តរភាព បន្តរួមចំណែកសកម្មទៅក្នុងការអភិវឌ្ឍន៍របស់ ប្រទេសជាតិ។ តាមនោះ ការរៀបចំឡើងវិញរចនាសម្ព័ន្ធ និងគ្រប់គ្រងឲ្យបានល្អនូវ ទិសដៅ និងប្រមូលផ្តុំការងារសំខាន់ៗមួយចំនួន ជាពិសេស  កសាងជួរកម្មាភិបាល ពង្រឹងនូវបញ្ហានៅសេសសល។ ទាំងអស់នេះជាភារកិច្ចសំខាន់ដើម្បីអនុវត្តភារកិច្ច ដែលបានបក្ស រដ្ឋប្រគល់ឲ្យសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នវៀតណាមដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ