នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបប្រាស្រ័យជាមួយតំណាងចូលរួមសន្និ សីទសេដ្ឋកិច្ចការបរទេសឆ្នាំ២០១៦

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបប្រាស្រ័យជាមួយតំណាងចូលរួមសន្និ សីទសេដ្ឋកិច្ចការបរទេសឆ្នាំ២០១៦ - ảnh 1
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបប្រាស្រ័យជាមួយតំណាងចូលរួមសន្និ សីទសេដ្ឋកិច្ចការបរទេសឆ្នាំ២០១៦

(VOVworld)-នាយប់ថ្ងៃទី២វិច្ឆិកា ក្នុងសន្ទរកថាចំពោះមុខតំណាងស្ថាប័នហិរញ្ញវត្ថុ
សកលលោក អ្នករៀបចំគោលនយោបាយនិងអង្គភាពអាជីវកម្មជាតិនិងអន្តរជាតិ
 ដែលមកចូលរួមសន្និសីទសេដ្ឋកិច្ចការបរទេសឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីរដ្ឋាភិ
បាលវៀតណាម លោក Nguyen Xuan Phuc មានបំណងចង់ឲ្យតាមរយៈសន្និសីទ
នេះ តំណាងនិងអង្គអាជីវកម្មទាំងអស់នឹងយល់ច្បាស់អំពីគោលនយោបាយនិង
យុទ្ធសាស្ត្រ អភិវឌ្ឍន៍ ធ្វើសមាហរណកម្មរបស់វៀតណាមនិងរកឃើញនូវឱកាស
សហប្រតិបត្តិការ សម្រាប់ធ្វើការវិនិយោគយ៉ាងងាយស្រួល។ លោក Nguyen Xuan
Phuc អញ្ជើញមាន ប្រសាសន៍ថា៖

        “ឱកាសគឺនៅចំពោះមុខ ហើយដើម្បីឆ្លៀតយកឱកាសអភិវឌ្ឍន៍នេះ វៀតណាម
ត្រូវមានការប្តេជ្ញាផ្លាស់ប្តូថ្មីដោយខ្លួនឯង កសាងរដ្ឋាភិបាលសុច្ចរិត ស្ថាបនា បម្រើ
ប្រជាជននិងអង្គភាពអាជីវកម្ម។ រដ្ឋាភិបាលវៀតណាមនឹងខំប្រឹងប្រែងធ្វើសកម្មភាព
 ដើម្បីបង្កើតឡើងកត្តាគ្រឹះស្នូលសម្រាប់បរិយាកាសវិនិយោគធ្វើអាជីវកម្ម នោះគឺការ
កសាងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍន៍ប្រភពធនធានមនុស្ស រក្សាស្ថិរភាព
នយោ​បាយសង្គមព្រមទាំងពង្រីកការច្នៃប្រឌិតក្នុងការវិនិយោគធ្វើអាជីវកម្ម”។

        សន្និសីទសេដ្ឋកិច្ចការបរទេសក្រោមប្រធានបទ “វេទិកាជាន់ខ្ពស់វៀតណាម
២០១៦-ទៅមុខយ៉ាងរលូន” ដែលបានប្រារព្ធឡើងនាថ្ងៃទី៣វិច្ឆិកា។ សន្និសីទនេះ​
ចង់ផ្ញើសារមួយ គឺអះអាងនូវការប្តេជ្ញាយ៉ាងខ្លាំងក្លារបស់វៀតណាមជាមួយសហគម
ន៍ អង្គភាពអាជីវកម្មអន្តរជាតិអំពីការផ្លាស់ប្តូរនិងការធ្វើកំណែទម្រង់យ៉ាងខ្លាំងខឿន
សេដ្ឋកិច្ចនារយៈពេល៥ឆ្នាំខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ