នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ីនិងប្រធានាធិបតីហ្វីលីពីន
(VOVWORLD) -ក្នុងឱកាសចូលរួមសន្និសីទជាន់ខ្ពស់អាស៊ាន លើកទី៣១ នៅទីក្រុង Manila ប្រទេសហ្វីលីពីន នាថ្ងៃទី១៤វិច្ឆិកា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev និងប្រធានាធិបតីហ្វីលីពីន លោកRodrigo Duterte នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី
|
ក្នុងឱកាសចូលរួមសន្និសីទជាន់ខ្ពស់អាស៊ាន លើកទី៣១ នៅទីក្រុង Manila ប្រទេសហ្វីលីពីន នាថ្ងៃទី១៤វិច្ឆិកា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev និងប្រធានាធិបតីហ្វីលីពីន លោកRodrigo Duterte នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ។
នៅក្នុងជំនួបសន្ទនារវាងនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បើកទូលាយការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។
នៅក្នុងជំនួបសន្ទនារវាងប្រធានាធិបតីហ្វីលីពីន លោកRodrigo Duterte និងនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី បង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម និងសហប្រតិបត្តិការសន្តិសុខលើសមុទ្រផងដែរ៕