នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ

(VOVWORLD) -នា ថ្ងៃទី១៣ វិច្ឆិកា នាយករដ្ឋមន្ត្រីវៀតណាម លោកNguyen Xuan Phuc មានជំនួបសន្ទនាជាមួយអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Donald Tusk។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ  - ảnh 1នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាEU 

          ក្នុងឱកាសចូលរួមសន្និសីទជាន់ខ្ពស់អាស៊ាន លើកទី៣១ និងសន្និសីទជាន់ខ្ពស់ទាក់ទិននានានៅទីក្រុង Manila ប្រទេសហ្វីលីពីន នាយប់ថ្ងៃទី១៣ វិច្ឆិកា នាយករដ្ឋមន្ត្រីវៀតណាម លោកNguyen Xuan Phuc មានជំនួបសន្ទនាជាមួយអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Donald Tusk។

          នៅក្នុងជំនួបសន្ទនាជាមួយអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា៖វៀតណាមយកចិត្តទុកដាក់ជាពិសេសចំពោះទំនាក់ទំនងសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ សន្យានឹងបង្កើនការរួមវិភាគទានក្នុងការងាររួមនៃអង្គការសហប្រជាជាតិ។ វៀតណាមមានគោលបំណងបន្តរួមសហការជាមួយប្រទេសនានា ជំរុញតួនាទីជាមជ្ឈមណ្ឌលរបស់អង្គការសហប្រជាជាតិ ជាពិសេសនៅក្នុងការងាររក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍និរន្តរភាព។

          អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានសង្កត់ធ្ងន់ថា៖អង្គការសហប្រជាជាតិ វាយតំលៃខ្ពស់ការខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងអះអាងថា៖វៀតណាមជាអាទិភាពជួរមុខ របស់អង្គការសហប្រជាជាតិ នៅក្នុងតំបន់ ក្នុងការអនុវត្តគោលដៅនៃកម្មវិធី២០៣០ ស្ដីអំពីការអភិវឌ្ឍន៍និរន្តរភាព។ 

          ភាគីទាំងពីរឯកភាពជំរុញនិងគាំទ្រការដោះស្រាយជំលោះនៅសមុទ្រខាងកើត ដោយសន្តិវិធី ផ្អែកទៅលើច្បាប់អន្តរជាតិ ដែលក្នុងនោះមានអនុសញ្ញា អង្គការសហប្រជាជាតិ ស្ដីអំពីច្បាប់សមុទ្រ ១៩៨២ ហើយមានគោលបំណងថា៖អាស៊ាននិងចិនសម្រេចយ៉ាងឆាប់ៗក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត  (COC) ។

          ក្នុងជំនួបសន្ទនារវាង នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងប្រធានក្រុមប្រឹក្សាអឺរ៉ុប  លោក  Donald Tusk ភាគីទាំងពីរបានឯកភាពជំរុញទំនាក់ទំនងរវាងភាគីទាំងពីរអោយស៊ីជំរៅថែមទៀត ជាពិសេសគឺជំរុញខ្លាំងកិច្ចសហប្រតិបត្តិការនៃវេទិកាអាស៊ី-អឺរ៉ុប (ASEM) និងអាស៊ាន-EU៕

ប្រតិកម្មទៅវិញ

ផ្សេងៗ