នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc៖ ត្រូវតែកសាងគំរូយុវជនក្នុងសម័យថ្មី

(VOVWORLD) -  នាព្រឹកថ្ងៃទី ២០ ខែមីនា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីកិច្ចប្រជុំជាមួយ មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ ស្តីពីការវាយតម្លៃលើការអនុវត្តបទបញ្ញត្តិ ស្ដីពីការសម្របសម្រួលការងាររបស់រដ្ឋាភិបាល និងមជ្ឈឹមសម្ព័ន្ធយុវជន  តាមនោះ ពិនិត្យឡើងវិញនូវលទ្ធផលទទួលបានពីឆ្នាំកន្លងមក និងដាក់ចេញនូវមាតិកាសហប្រតិបត្តិការក្នុងឆ្នាំ២០១៩នេះនិងនាពេលខាងមុខផងដែរ។

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc៖ ត្រូវតែកសាងគំរូយុវជនក្នុងសម័យថ្មី - ảnh 1នាយករដ្ឋមន្ត្រី  លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថតៈ TTXVN)

អញ្ជើញថ្លែងក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះរាល់សកម្មភាពរបស់មជ្ឈឹមសម្ព័ន្ធយុវក្នុងឆ្នាំ ២០១៨ ដោយមានសកម្មភាពផុលផុសនិងសម្បូរបែបប្រកបដោយគុណភាពខ្ពស់ ដែលធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងសង្គម។

ដើម្បីអនុវត្តសកម្មភាពក្នុងឆ្នាំ២០១៩នេះប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត នា យករដ្ឋមន្រ្តីបានស្នើឱ្យផ្តោតលើបញ្ហាចាប់ផ្តើមអាជីវកម្ម លើកឡើងនូវបញ្ហាថ្មីៗសម្រាប់សកម្មភាពឆ្នាំ ២០១៩ ដោយមានភាពច្នៃប្រឌិត ជាពិសេសអនុវត្តសមិទ្ធិផលនៃបដិវត្តន៍ឧស្សាហកម្ម ៤.០។ នាយករដ្ឋមន្ត្រីបានស្នើឱ្យរដ្ឋាភិបាលនិងមជ្ឈឹមសម្ព័ន្ធយុវជនត្រូវបំពេញល្អថែមទៀតនូវការងារសម្របសម្រួល៖ “ទី មួយគឺកសាងគំរូយុវជនក្នុងសម័យថ្មីដោយមានសមត្ថភាព កិរិយាសម្បត្តិ ប្ញទ្ធានុភាព ដើម្បីបំពេញតាមតម្រូវការកសាងនិងការពារមាតុប្រទេសក្នុងបរិបទសមាហរណកម្មអន្តរជាតិនិងរាល់បញ្ហាប្រឈមរបស់ប្រទេស។ ហេតុដូច្នេះ ការអនុវត្តយ៉ាងសកម្មនូវប្រព័ន្ធចំណេះដឹង ឌីជីថលវៀតណាម បានបំផុសឡើងនូវសេចក្តីប្រាថ្នានិងចំណង់ចំណូលចិត្តចំពោះវិទ្យាសាស្រ្តនិងបច្ចេកវិទ្យារបស់យុវជនដើម្បីឱ្យសម្ព័ន្ធយុវជននិងអង្គការយុវជននានាកាន់តែមានភាពរឹងមាំថែមទៀត។ ទម្រង់ធ្វើសកម្មភាពដើម្បីកសាងឡើងនូវគំរូយុវជន ទើបតែជាតម្រូវការដ៏ធំដែរ”។ នេះបើយោងតាមប្រសាសន៍របស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc។

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc៖ ត្រូវតែកសាងគំរូយុវជនក្នុងសម័យថ្មី - ảnh 2 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបជាមួយតំណាងដែលចូលរួមក្នុងកិច្ចប្រជុំ (រូបថតៈ TTXVN)

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីក៏បានយល់ព្រមនឹងសំណើរបស់មជ្ឈឹមសម្ព័ន្ធយុវជន ដោយចាត់តាំងឲ្យអង្គការនេះកសាងផែនការអនុវត្តន៍ក្នុងដំណាក់កាល ២០២០-២០៣០ រួមមាន: ផែនការអប់រំគោលគំនិតបដិវត្តន៍ សីលធម៌និងផ្នត់រស់នៅសម្រាប់យុវជនលើបណ្តាញអ៊ិនធើណែតនិងគម្រោងការបង្ការនិងគ្រប់គ្រងគ្រឿង ញៀនក្នុងយុវជន។ ជាពិសេស កសាងមជ្ឈមណ្ឌលចាប់ផ្តើមអាជីវកម្មសម្រាប់យុវជន ក្នុងស្មារតីនៃសង្គមភាវូបនីយកម្ម ដោយលើកទឹកចិត្តដល់ស្មារតីចាប់ផ្តើមសហគ្រិនភាពក្នុងយុវជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ