នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ទទួលជួបជាមួយគណៈប្រតិភូមូលនិធិ Vu A Dinh
|
លោក Nguyen Xuan Phuc ទទួលជួបជាមួយកម្មាភិបាលនៃមូលនិធិ
Vu A Dinh (រូបថតៈ Thống Nhất-TTXVN) |
(VOVworld)-នារសៀលថ្ងៃទី១៨មេសានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិ
បាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបជាមួយគណៈប្រតិ ភូនៃមូលនិធិអាហារូបករណ៍ Vu A Dinh និងក្លឹប “ដើម្បី Hoang Sa និង Truong Sa
ជាទីស្រឡាញ់”។នាយរៈពេល១៧ឆ្នាំកន្លងទៅ មូលនិធិ Vu A Dinh ប្រមូល បាន
ថវិការចំនួន២៦៣ពាន់លានដុងនិងអនុវត្តកម្មវិធីជាច្រើនដែលរួមចំណែក សកម្ម
សម្រាប់សង្គម។នៅទីនេះនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បាន សង្កត់
ធ្ងន់ថា បក្សនិងរដ្ឋមានការយកចិត្តទុកដាក់ជាពិសេសទៅលើការអភិវឌ្ឍន៍ ផ្នែក
អប់រំ កាត់បន្ថយភាពក្រីក្រ ទន្ទឹមជាមួយគ្នានោះ រដ្ឋក៏បានលើកស្ទួយការ ប្រមូល
ផ្តុំប្រភពកម្លាំងពលំពីសង្គមទៀតផង។ លោក Nguyen Xuan Phuc ជឿ ជាក់ថា
មូលនិធិ Vu A Dinh ក៏ដូចជាក្លឹប ដើម្បី Hoang Sa និង Truong Sa ជាទី ស្រឡាញ់ នឹងមានបន្ថែមសកម្មភាពជាក់ស្តែងជាច្រើន រួមចំណែកសម្រាប់ការ អភិវឌ្ឍន៍
សង្គម ជាពិសេសលើវិស័យអប់រំបណ្តុះបណ្តាល ជាវិស័យសំខាន់ដែលបាន
បក្សនិងរដ្ឋផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង៕