នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ទទួលជួបជាមួយប្រធានរដ្ឋសភាព្រះរាជាណាចក្រកម្ពុជាសម្តេចហេង សំរិន
(VOVWORLD) -នារសៀលថ្ងៃទី២៤មិថុនានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេច ហេង សំរិន ដែលកំពុងបំពេញទស្សនកិច្ចជា ផ្លូវការនៅវៀតណាម ចូលរួមរាល់សកម្មភាពរំលឹកខួបលើកទី ៥០នៃទិវាបង្កើតទំនាក់ ទំនងការទូតវៀតណាម-កម្ពុជានិងចូលរួមសន្និសីទប្រធានរណសិរ្សមាតុភូមិប្រទេសទាំងបី វៀតណាម-កម្ពុជា-ឡាវចាប់ពីថ្ងៃទី២៣ដល់ថ្ងៃ ទី២៦មិថុនា។
ទិដ្ឋភាពជំនួបរវាងនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ជាមួយប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន |
នៅក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានលើកច្បាស់ថា រយៈពេល ៥០ឆ្នាំកន្លងទៅជារយៈពេល ពិសេសនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពេលវេលាដែលប្រជាជននៃប្រទេស ទាំងពីរសាមគ្គី ត្រៀមជាស្រេចបូជាទាំងជីវិតសម្រាប់គ្នាទៅវិញទៅមក។លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា នេះជាទ្រព្យសម្បត្តិថ្លៃថ្លាមិនអាចកាត់ថ្លៃ បានរបស់ប្រទេសជាតិទាំងពីរ វៀតណាម-កម្ពុជា តាមនោះជំនាន់វ័យក្មេងត្រូវមាន ភារកិច្ចរក្សានិងពូនជ្រំឲ្យទំនាក់ទំនងនេះកាន់តែរឹងមាំនាពេលខាងមុខ។
រីឯប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិនវិញ បានសម្តែងនូវមោទ ភាពដែលឃើញថា រយៈពេល៥០ឆ្នាំកន្លងទៅនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរ មានការវិវឌ្ឍន៍យ៉ាងល្អប្រសើរ នាំមកភាពសម្បូររុងរឿងសម្រាប់ប្រជាជននៃប្រ ទេសទាំងពីរ និងរួមចំណែកទៅក្នុងសន្តិភាព ស្ថិរភាពក្នុងតំបន់និងលើពិភព លោក។ សម្តេច ហេង សំរិនបានអះអាងថា កម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការជួយឧបត្ថម្ភដ៍ថ្លៃថ្លារបស់បក្សកុម្មុយនិស្តវៀតណាមនិងប្រជាជនវៀត ណាមសម្រាប់ប្រជាជនកម្ពុជាក្នុងការតស៊ូរំដោះប្រទេសជាតិនិងក្នុងការកសាងនិង អភិវឌ្ឍន៍ប្រទេសជាតិ។
ក៏នារសៀលថ្ងៃទី២៤មិថុនា លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Hoang Trung Hai បានអញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភាកម្ពុជា សម្តេចហេង សំរិន ផងដែរ៕