នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បញ្ចប់ជោគជ័យដំណើរទស្សនកិច្ចចូលរួមសន្និសីទជាន់ខ្ពស់អាស៊ានលើកទី៣១

(VOVWORLD) -នាព្រឹកថ្ងៃទី១៥វិច្ឆិកា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និង គណៈប្រតិភូជាន់ខ្ពស់វៀតណាម  បានវិលត្រឡប់មកដល់ទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចចូលរួមសន្និសីទជាន់ខ្ពស់អាស៊ានលើកទី៣១និងសន្និសីទទាក់ទិននានាប្រកបដោយជោគជ័យ តាមសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Roa Duterte។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បញ្ចប់ជោគជ័យដំណើរទស្សនកិច្ចចូលរួមសន្និសីទជាន់ខ្ពស់អាស៊ានលើកទី៣១ - ảnh 1នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បញ្ចប់ជោគជ័យដំណើរទស្សនកិច្ចចូលរួមសន្និសីទជាន់ខ្ពស់អាស៊ានលើកទី៣១ 

 សន្និសីទបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៤វិច្ឆិកា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានមានសកម្មភាពទ្វេភាគីនិងពហុភាគីចំនួន៣០ ក្នុងក្របខ័ណ្ឌចូលរួមសន្និសីទជាន់ខ្ពស់អាស៊ាន  លើកទី ៣១  និងសន្និសីទជាន់ខ្ពស់នានា។ តាមនោះ រួមចំណែកកសាងរូបភាពវៀតណាមមួយប្រកបដោយសកម្ម និងមានការទទួលខុសត្រូវ និងរួមវិភាគទានចំពោះដំណើរការកសាងអាស៊ានមួយប្រកបដោយ” សន្តិភាព ស្ថិរភាពនិងខ្លាំងមាំមួន” “ តំបន់មួយបើកទូលាយជាមួយប្រទេសទាំងឡាយលើពិភពលោក។”

          ថ្លែងមតិនៅសន្និសីទនានា អះអាងនូវអត្ថន័យនៃឆ្នាំរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ទិវាបង្កើតអាស៊ាននាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ក្នុងដំណាក់កាលនាបច្ចុប្បន្ន អាស៊ានត្រូវប្រមូលផ្តុំទៅលើសរសរទ្រូងសំខាន់ចំនួន៣។ ទីមួយ អាស៊ានត្រូវប្រមូលផ្តុំទៅលើផលប្រយោជន៍របស់ប្រជាជន បង្កើនការកសាងអត្តសញ្ញាណរបស់ខ្លួន តាមរយៈការកសាងអាស៊ានមួយម្ចាស់ការ លើកកំពស់ផលប្រយោជន៍របស់ប្រជាជន សហគមន៍ និងខំប្រឹងប្រែងកសាងអាស៊ានមួយមានផលប្រយោជន៍ដូចគ្នា។ ក្នុងកិច្ចប្រជុំពិភាក្សានានា  នាយករដ្ឋមន្ត្រី បានចែករំលែកទស្សនះ គោលជំហររបស់វៀតណាម អំពីបញ្ហានៅក្នុងតំបន់និងអន្តរ ជាតិ  ដែលបានយកចិត្តទុកដាក់ដូចគ្នា។ ស្ដីអំពីបញ្ហាសមុទ្រខាងកើត នាយករដ្ឋមន្ត្រីបានស្នើថា៖ឯកសារទាំងឡាយ នៃសន្និសីទជាន់ខ្ពស់លើកនេះត្រូវបង្ហាញយ៉ាងច្បាស់នូវគោលការណ៍គោលជំហរ ដែលបានបង្ហាញនៅក្នុងសេចក្ដីជូនដំណឹងរួម ក្នុងសន្និសីទ AMM ៥០ រួមមាន៖ ធានាសន្តិខុស សុវត្ថិភាពសេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជំលោះដោយសន្តិវិធី ដោយផ្អែកទៅលើច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីអំពីច្បាប់សមុទ្រ ១៩៨២ (UNCLOS) អនុវត្តគ្រប់គ្រាន់តាមសេចក្ដីថ្លែងការណ៍រួមស្ដីអំពីការប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC)។ នាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ទៀតថា៖វៀតណាមមានគោលបំណងថាបណ្ដាដៃគូបន្តរួមវិភាគទានកសាងនិងរក្សាសន្តិភាព ស្ថិរភាព ធានាសន្តិសុខ  សុវត្ថិភាព និងសេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោយស្មារតីគោរពច្បាប់  UNCLOS ១៩៨២។

          ក្នុងឱកាសនេះដែរនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមកិច្ចប្រជុំត្រីភាគីរវាងនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ឡាវនិងវៀតណាម ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីចិនលោក Lǐ Kèqiáng នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev នាយករដ្ឋមន្ត្រីឥណ្ឌា លោកNarenda Modi អគ្គលេខាធិការអង្គការសហប្រជាជាជាតិ លោក Antonio Guterres ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Donald Tusk។

          ក្នុងថ្ងៃទី១៤វិច្ឆិកា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំដៃគូសេដ្ឋកិច្ចលើគ្រប់វិស័យក្នុងតមបន់(RCEP) សន្និសីទជាន់ខ្ពស់អាស៊ាន-ឥណ្ឌាលើកទី១៥ និងសន្និសីទជាន់ខ្ពស់អាស៊ីបូព៌ា លើកទី១២ (ជាមួយប្រទេសដៃគូចំនួន៨គឺ៖ចិន ជប៉ុន កូរ៉េខាងត្បូងឥណ្ឌា អូស្ត្រាលី នូវែលហ្សេឡង់ និងរុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ