នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចនៅរុស្ស៊ី

(VOVworld)-នារសៀលថ្ងៃទី១៩ឧសភា (តាមម៉ោងវៀតណាម)នាយករដ្ឋមន្ត្រី
រដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់​
រដ្ឋាភិបាលវៀតណាម បានចាកចេញពីទីក្រុងម៉ូស្គូ បញ្ចប់ប្រកបដោយជោគជ័យ ដំណើរទស្សនកិច្ចប្រទេសរុស្ស៊ីតាមសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីរុស្ស៊ី
លោក Dmitry Medvedev ដើម្បីទៅកាន់ទីក្រុង Sochi ចាប់ផ្តើមចូលរួមសន្និសីទ ជាន់ខ្ពស់រំលឹកខួបលើកទី២០នៃទិវាបង្កើតទំនាក់ទំនងសន្ទនាអាស៊ាន -រុស្ស៊ី។

        មុននោះ ក្នុងឱកាសរំលឹកខួបលើកទី១២៦ទិវាកំណើតលោកប្រធានហូជី
មិញថ្ងៃទី១៩ឧសភា នាថ្ងៃទី១៩ឧសភា នាយករដ្ឋមន្ត្រី លោក Nguyen Xuan
Phuc រួមទាំងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមបានអញ្ជើញទៅដាក់ កម្រោងផ្កានិងដាំដើមឈើរអនុស្សាវរីយ៍នៅវិមានលោកប្រធានហូជីមិញក្នុង ទីក្រុងម៉ូស្គូប្រទេសរុស្ស៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ