នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចនៅអាល្លឺម៉ង់
(VOVWORLD) -នារសៀលថ្ងៃទី៨កក្កដា តាមម៉ោងតំបន់ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវ រួមទាំងគណៈ ប្រតិភូជាន់ខ្ពស់រដ្ឋាភិ បាលវៀតណាមបានអញ្ជើញបញ្ចប់ប្រកបដោយជោគជ័យ ដំណើរទស្សនកិច្ចការ ងារជាផ្លូវការនៅសហព័ន្ធអាល្លឺម៉ង់ និងចូលរួមសន្និសីទកំពូល G-20 ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨កក្កដា តាមសេចក្តីអញ្ជើញរបស់អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បញ្ចប់ប្រកបដោយជោគជ័យដំណើរ ទស្សនកិច្ចនៅអាល្លឺម៉ង់ |
ក្នុងរយៈពេលស្នាក់នៅអាល្លឺម៉ង់ លោក Nguyen Xuan Phuc អញ្ជើញជួប សន្ទនាជាមួយអធិបការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ជួបសវនាការ ជាមួយប្រធានាធិបតីអាល្លឺម៉ង លោក Frank Walter-Steinmeier និងជួបសំណេះ សំណាលជាមួយថ្នាក់ដឹកនាំមួយចំនួនទៀត។ ចូលរួមសន្និសីទកំពូល G-20 ក្នុងនាម ជាវាគ្មិនស្នូលនៅក្នុង សម័យពិភាក្សាអំពីការអភិវឌ្ឍន៍និរន្តរភាព បម្រែបម្រួលអា កាសធាតុនិងថាមពលនោះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងទៅលើសារៈសំខាន់នៃការបង្កើន កិច្ចសហប្រតិបត្តិការក្នុងការទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុ។
ដំណើរទស្សនកិច្ចនៅអាល្លឺម៉ង់និងចូលរួមសន្និសីទកំពូល G-20 លើកនេះ របស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានរួមចំណែកជម្រុញទំនាក់ទំនង ដៃគូយុទ្ធសាស្ត្រវៀតណាម-អាល្លឺម៉ង់ឲ្យកាន់តែអភិវឌ្ឍន៍លើគ្រប់វិស័យ ព្រមទាំង លើកកំពស់ឋានៈរបស់វៀតណាមលើឆាកអន្តរជាតិទៀតផង៕