នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចប្រទេសចិន

(VOVworld)-នាពេលរសៀលថ្ងៃទី១៥កញ្ញា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក
Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញមកដល់
ទីក្រុងហាណូយ បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចប្រទេសចិន
តាមសេចក្តីអញ្ជើញរបស់ នាយករដ្ឋមន្ត្រីចិនលោក Li Keqiang ចូលរួមផ្សារ
ណាត់ចិន-អាស៊ាន (CAEXPO) ចូល រួមសន្និសីទកំពូលពាណិជ្ជកម្មវិនិយោគ
ចិន-អាស៊ាន(CABIS) លើកទី១៣និងទស្សនា តំបន់រដ្ឋបាលពិសេសហុងកុង
ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៥កញ្ញា។ តាមផ្លូវវិលត្រឡប់មក មាតុប្រទេស នា
យករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានផ្ញើរសារទូរលេខថ្លែង អំណរគុណ
ចំពោះនាយករដ្ឋមន្ត្រីចិនលោក Li Keqiang និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ ចិន
ដែលបានទទួលគណៈប្រតិភូវៀតណាមយ៉ាង រួសរាយរាក់ទាក់ស្និទ្ធស្នាល ប្រ
កប ដោយមិត្តភាព។

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចប្រទេសចិន - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងអគ្គលេខាបក្ស ប្រធានរដ្ឋចិន​លោក Xi Jinping


        ក្នុងរយៈពេល៦ថ្ងៃ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងគណៈប្រតិភូ
 អមដំណើរបានមានកម្មវិធីការងារយ៉ាងមមាញឹកដោយសកម្មភាពជាង៥០។ នៅទី
ក្រុងប៉េកាំង នាយករដ្ឋមន្ត្រីនិងគណៈប្រតិភូបានអញ្ជើញជួបសម្តែងការគួរសមអគ្គ
លេ​ខាបក្សនិងជាប្រធានរដ្ឋចិនលោក Xi Jinping ជួបចរចារជាមួយនាយករដ្ឋមន្ត្រី
លោក​ Li Keqiang និងជួប ពិភាគ្សាការងារជាមួយថ្នាក់ដឹកនាំមួយចំនួនទៀតរបស់
ចិន។ នាយករដ្ឋមន្ត្រីក៏បានជួប ប្រាស្រ័យជាមួយអង្គការមហាជនជាច្រើនរបស់ចិន
និងជួបសំណេះសំណាលជាមួយ មន្ត្រីស្ថានទូតវៀតណាមនៅក្រុងប៉េកាំងរួមទាំង
អាណិកជន និស្សិតវៀតណាមនៅចិន ទៀតផង។

        ក្នុងជំនួបទាំងអស់រវាងលោក Nguyen Xuan Phuc ជាមួយថ្នាក់ដឹកនាំចិន ភាគី
 ទាំងពីរទទួលបានមនសិការយ៉ាងទូលាយអំពីការធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់
ទំ​នងដៃគូរសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណម-ចិន។ ភាគី
ទាំង ពីរក៏បានឯកភាពអនុវត្តត្រឹមត្រូវនូវកិច្ចព្រមព្រៀងគោលការណ៍បញ្ជាណែនាំ
ដោះ ស្រាយរាល់បញ្ហាលើសមុទ្រវៀតណាម-ចិននិងបន្តរួមជាមួយប្រទេសអាស៊ាន
នានា អនុវត្តពេញលេញនិងប្រកបដោយប្រសិទ្ធិភាពនូវសេចក្តីថ្លែងការណ៍រួមស្តីពី
ការប្រតិ បត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ដោះស្រាយជម្លោះដោយ
សន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ
ភាគីទាំងពីរ បានចេញសេចក្តីថ្លែងការណ៍រួមវៀតណាម-ចិនដោយមាន១៥ចំណុច
ក៏ដូចជាចុះហត្ថ លេខាលើឯកសារសំខាន់ៗជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ