នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បញ្ចប់ប្របកដោយជោគជ័យដំណើរទស្សនកិច្ចនៅម៉ុងហ្គោលីនិងចូលរួម ASEM១១

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បញ្ចប់ប្របកដោយជោគជ័យដំណើរទស្សនកិច្ចនៅម៉ុងហ្គោលីនិងចូលរួម ASEM១១ - ảnh 1
នាយករដ្ឋមន្ត្រូី លោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំមកពីប្រទេសអាស៊ី-អឺរ៉ុបមួយចំនួនក្នុងពិធីបិទបញ្ចប់ ASEM ១១ (រូបថតៈ TTXVN)

(VOVworld)-នារសៀលថ្ងៃទី១៦កក្កដា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម​លោក
 Nguyen Xuan Phuc លោកជំទាវរួមទាំងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម
បានមកដល់ទីក្រុងហាណូយ បញ្ចប់ប្រកបដោយជោគជ័យដំណើរ ទស្សន​កិច្ចនៅ
ប្រទេសម៉ុងហ្គោលីនិងចូលរួមសន្និសីទជាន់ខ្ពស់អាស៊ី-អឺរ៉ុប (ASEM) លើកទី១១
តាមសេចក្តីអញ្ជើញរបស់ប្រធានាធិបតីម៉ុងហ្គោលី លោក Tsakhiagiin Elbegdodj និង
នាយករដ្ឋមន្ត្រីម៉ុងហ្គោលី លោក Jargaltulga Erdenebat។ដំណើរទស្សនកិច្ចម៉ុងហ្គោលី
បានប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ​គឺថ្ងៃទី១៣និង១៤កក្កដា ដែលទទួលបានលទ្ធផល
សំខាន់ៗជាច្រើន បើកចេញ ទំព័រថ្មីក្នុងទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម-ម៉ុង
ហ្គោលី។ ដំណើរទស្សន កិច្ចជាផ្លូវការនៅម៉ុងហ្គោលីនិងចូលរួមសន្និសីទជាន់ខ្ពស់
ASEM ១១របស់នាយក រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានរួមចំណែកចូលក្នុង
ការបង្កើនចំណង មិត្តភាពប្រពៃណីវៀតណាម -ម៉ុងហ្គោលីនិងបន្តសម្តែងថា វៀត
ណាមជាសមា ជិកសកម្មមួយ មានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិដើម្បី
សន្តិភាព ភាពសម្បូររុងរឿង និងកិច្ចសហប្រតិបត្តិការក្នុងតំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ