នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ប្រគល់គ្រឿងឥស្សរិយយសមិត្តភាពជូនអនុប្រធានធនាគាពិភពលោក

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ប្រគល់គ្រឿងឥស្សរិយយសមិត្តភាពជូនអនុប្រធានធនាគាពិភពលោក - ảnh 1
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញប្រគល់គ្រឿងឥស្សរិយយសមិត្តភាពជូនលោកស្រី Vitoria Kwakwa អនុប្រធានធនាគាពិភពលោក ទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ី ហ្វិក

(VOVworld)-នារសៀលថ្ងៃទី​២៥កក្កដា នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc
អញ្ជើញចូលរួមពិធីប្រគល់គ្រឿងឥស្សរិយយសមិត្តភាពជូនលោកស្រី Vitoria Kwakwa
អនុប្រធានធនាគាពិភពលោក ទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ី ហ្វិក និងធ្វើជាកស្សិណ
សាក្សីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយ ចំនួនរវាងធនាគារ
ពិភពលោកជាមួយធនាគារជាតិវៀតណាម។ នៅទីនេះ ទេសា ភិបាលធនាគារជាតិ
វៀតណាម លោក Le Minh Hung បានជឿជាក់ថា ដោយការ ខិតខំប្រឹងប្រែងក្នុងអា
ណត្តិបំពេញបេសកកម្មរបស់ខ្លួននោះ លោកស្រី Kwakwa នឹងរួមចំណែកសំខាន់ក្នុង
ការលើកកំពស់ទំនាក់ទំនងរវាងវៀតណាមជាមួយ ធនាគារពិភពលោក ពីទំនាក់ទំ
នងសហប្រតិបត្តិការទៅជាទំនាក់ទំនងដៃគូ បង្កើតនូវគ្រឹះរឹងមាំសម្រាប់ទំនាក់ទំនង
នៃភាគីទាំងពីរ។

        នៅក្នុងពិធី ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃកម្មវិធីនិង
គម្រោងការចំនួន៣ ដែលមានតម្លៃជាង៣៧០លានដុល្លារអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ