នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc: សេចក្តីជឿជាក់ សេចក្តីប្រាថ្នាចង់ឈានឡើងគឺជាចំណុចដ៏ល្អសម្រាប់អភិវឌ្ឍន៍
(VOVWORLD) - នាព្រឹកថ្ងៃទី ២៤ ខែកក្កដានៅទីក្រុង Yen Bai ខេត្ត Yen Bai នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ប្រធានអនុគណៈកម្មការសេដ្ឋកិច្ច-សង្គមកិច្ច ទទួលបន្ទុកត្រៀមរៀបចំមហាសន្និបាតបក្សទូទាំងប្រទេស លើកទី ១៣ បានអញ្ជើញជាអធិបតីនៃជំនួបធ្វើការជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃខេត្តភាគខាងជើង វៀតណាមចំនួន ៩ រួមទាំងខេត្ត Nghe An, Thanh Hoa និងហាណូយផងដែរ។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជាអធិបតីនៃកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំខេត្ត Yen Bai (រូបថតៈ baotainguyenmoitruong.vn ) |
ថ្លែងនៅក្នុងជំនួបធ្វើការនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងរយៈពេលកន្លង មក ព្រមទាំងទទួលស្គាល់នូវមតិយោបល់របស់ខេត្តនិងក្រុងនីមួយៗ សម្រាប់ជាឯក សារដាក់ជូនមហាសន្និបាតបក្សនាពេលខាងមុខ។ អញ្ជើញលើកឡើងនូវទស្សនវិស័យអភិវឌ្ឍន៍សម្រាប់តំបន់នេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានមានប្រសាសន៍ថា៖ “ត្រូវការការអភិវឌ្ឍគ្រប់ជ្រុងជ្រោយនិងប្រកនដោយចីរភាព។ រួមជាមួយការអភិ វឌ្ឍន៍សេដ្ឋកិច្ច-សង្គម រក្សាសន្តិសុខ ការពារជាតិ កសាងបក្សនោះ ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមគឺជាភារកិច្ចដ៏សំខាន់។ ថ្វិត្បិតតែដូច្នេះក៏ ដោយ ដំបូងបង្អស់ យើងចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់លើប្រជាជន ដោយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនពីព្រោះថា អត្រានៃភាពក្រីក្រក្នុងតំបន់នេះ ច្រើនជាង ១៧%។ ម្យ៉ាងវិញទៀត ត្រូវរក្សាបាននូវឯកភាពជាតិនិងអនុវត្តគោលនយោបាយជនជាតិភាគតិចផង។ មិនត្រឹមតែប៉ុណ្ណោះ ការរក្សាសន្តិសុខសង្គម គឺជាបញ្ហាមួយដែលត្រូវដាក់ចេញសម្រាប់តំបន់ផងដែរ”។
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថតៈ baotainguyenmoitruong.vn) |
លោកនាយករដ្ឋមន្ត្រីក៏បានលើកឡើងថា តំបន់នានាគួរតែប្រើប្រាស់នូវឧត្តមភាពក្នុងតំបន់ ពោលគឺត្រូវប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស ប្រែក្លាយភាពទន់ខ្សោយទៅជាឧត្តមភាពអភិវឌ្ឍ ដូចជាអត្តសញ្ញាណវប្បធ៌មដ៏សម្បូបែប ដើម្បីអភិវឌ្ឍន៍ទេសចរណ៍ជាដើម។ លោកនាយករដ្ឋមន្រ្តីក៏បានចាត់ទុកថា ចាំបាច់ក្នុងការកសាង គោលនយោបាយជាក់លាក់ថ្មីៗ បង្កើនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ជំរុញការអភិ វឌ្ឍសេដ្ឋកិច្ច តាមរយៈប្រភពជំនួយអភិវឌ្ឍន៍ ODA និងប្រភពធនធានសង្គមផ្សេងទៀតផងដែរ៕