នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc៖ សាមគ្គីភាពនិងការជួយទំនុកបំរុងគ្នាគឺជាគន្លឹះសម្រាប់ប្រទេសនានាជំនះរាល់ការលំបាក

(VOVWORLD) -  កិច្ចប្រជុំកំពូលអាស៊ានពិសេសស្តីពីការទប់ទល់នឹងជំងឺរាត ត្បាត COVID-19 បានបិទនៅរសៀលថ្ងៃទី ១៤ ខែមេសា។ នៅក្នុងកិច្ចប្រជុំនេះ បណ្តាប្រទេសនានាបានចែករំលែកនូវបទពិសោធន៍របស់ខ្លួនក្នុងការបង្ការ ទប់ស្កាត់និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19 និងជំហានបន្ទាប់ដើម្បីកាត់បន្ថយហានិភ័យនៃវិបត្តិសេដ្ឋកិច្ចនិងផលប៉ះពាល់អវិជ្ជមានទៅលើស្ថេរភាពសង្គមក៏ដូចជាការពារសុខភាពនិងអាយុជីវិតរបស់ប្រជាជន។

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc៖ សាមគ្គីភាពនិងការជួយទំនុកបំរុងគ្នាគឺជាគន្លឹះសម្រាប់ប្រទេសនានាជំនះរាល់ការលំបាក - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំកំពូលអាស៊ានពិសេសស្តីពីការទប់ទល់នឹងជំងឺរាត ត្បាត COVID-19 

តាមនោះ បណ្តាប្រទេសអាស៊ាន +៣ បានប្តេជ្ញា រក្សាទីផ្សារបើកចំហនិង ឈានដល់ការចុះហត្ថលេខា លើភាព ជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) យ៉ាងឆាប់ៗ។ ក្រៅពីនោះ  ធ្វើពិពិធកម្មការផ្គត់ ផ្គង់ក្នុងតំបន់និងក្រៅតំបន់ ដែលធានាបាននូវចរាចរទំនិញនិងសេវាកម្ម ជាពិសេសវត្ថុធាតុដើមចាំបាច់ ផលិតផលវេជ្ជសាស្ត្រ សម្របសម្រួលការស្រាវជ្រាវនិងអភិវឌ្ឍន៍វ៉ាក់សាំង ថ្នាំប្រឆាំងវីរុស កែលំអរជីវភាពរស់នៅរបស់ប្រជាជន និងផ្តល់ជំនួយសម្រាប់ក្រុមងាយរងគ្រោះដោយជំងឺរាតត្បាតក្នុងនោះមាន សហគ្រិនជាស្ត្រីនិងសហគ្រាសធុនតូចនិងមធ្យម (MSMEs) ផងដែរ។ ប្រទេសនានាបានសង្កត់ធ្ងន់ពីសារសំខាន់នៃការពង្រឹងភាពធន់ក្នុងតំបន់ ដើម្បីប្រឈមមុខនឹងវិបត្តិនាពេលអនាគត និងបង្កើតផែនការស្តារសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត។ មេដឹកនាំអាស៊ានបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការជាមួយដៃគូ រួមមាន ចិន ជប៉ុននិងកូរ៉េខាងត្បូង តែងតែជាអាទិភាពខ្ពស់របស់អាស៊ានក្នុងការដោះស្រាយជំងឺ។

សម្រាប់ប្រទេសជាដៃគូបានសន្យាថា នឹងចូលរួមជាមួយបណ្តាប្រទេសអាស៊ានដើម្បីរួមគ្នាទប់ទល់នឹងជំងឺរាតត្បាត ជាពិសេសការស្រាវជ្រាវផលិតវ៉ាក់សាំងនិងថ្នាំសម្រាប់ព្យាបាលជំងឺ COVID-19 ដោយត្រៀមខ្លួនជាស្រេច ចែករំលែកបទពិសោធន៍និងធ្វើការស្រាវជ្រាវអំពីការព្យាបាលរោគរាតត្បាត ក៏ដូចជាផ្តល់ជំនួយជាឧបករណ៍បរិក្ខាវេជ្ជសាស្ត្រផងដែរ។

អញ្ជើញថ្លែងនៅក្នុងសន្និសីទនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ការចែក រំលែកបទពិសោធន៍ ការជួយគ្នាទៅវិទៅមក និងចំណងសាមគ្គីភាព ការជួយទំនុកបំរុងគ្នា ក្នុងចំណោមប្រជាជាតិនានា នឹងក្លាយជាគន្លឹះនៃភាពជោគជ័យសម្រាប់ប្រទេសទាំងអស់ ដើម្បីឆ្លងកាត់ពេលវេលាដ៏លំបាកនេះ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំមេដឹកនាំបានចេញនូវសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលពិសេស អាស៊ាន បូក ៣ ស្តីពីជំងឺ COVID-19។ ប្រតិភូបានវាយតម្លៃខ្ពស់ចំពោះប្រទេសវៀតណាមដែលបានរៀបចំកិច្ចប្រជុំនេះយ៉ាងសកម្ម ដោយបានចូលរួមវិភាគទានជាក់ស្តែងដល់វិធានការប្រយុទ្ធប្រឆាំងនឹង COVID-19  នៃតំបន់និងសហគមន៍អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ