នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc៖ សារៈមន្ទីរវិចិត្រសិល្បៈវៀតណាមខិតខំប្រឹងប្រែងក្នុងការរក្សានិងស្រាវជ្រាវវត្ថុបុរាណ
(VOVWORLD) - នារសៀលថ្ងៃទី ២៨ ខែតុលា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនា ការតាំងបង្ហាញស្នាដៃវិចិត្រសិល្បៈនិងវត្ថុបុរាណដែលមានតម្លៃប្រវត្តិសាស្ត្រ ដោយមានចំនួនជិត ២០ ពាន់វត្ថុ នៃសារមន្ទីរវិចិត្រសិល្បៈវៀតណាម។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទស្សនាសារៈមន្ទីរវិចិត្រសិល្បៈវៀតណាម |
អញ្ជើញសំណេះសំណាលជាមួយ អ្នកគ្រប់គ្រង កម្មាភិបាល និងបុគ្គលិកនៃសារមន្ទីរ វិចិត្រសិល្បៈវៀតណាម នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចការអភិរក្សនិងណែនាំដល់សាធារណជនអំពីទ្រព្យសម្បត្តិជាតិ ក៏ដូចជាវត្ថុបុរាណដ៏មានតម្លៃរបស់វិស័យវិចិត្រសិល្បៈវៀតណាម។ លោកនាយករដ្ឋមន្រ្តីបានផ្តាំផ្ញើរដល់បុគ្គលិកនៃសារមន្ទីរឲ្យខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងវិជ្ជាជីវៈ ជាពិសេសគឺបង្កើនកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរដើម្បីរួមចំណែកដ៏សំខានក្នុងការផ្សព្វផ្សាយ អំពីវិស័យវិចិត្រសិល្បៈនិយាយដោយឡែកនិងសិល្បៈទូទៅនៃប្រទេសវៀត ណាមនិយាយរួម។ នាឱកាសនេះដែរនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានទៅទស្សនាពិព័រណ៍គំនូរប្រេងរបស់វិចិត្រករដ៏ល្បីឈ្មោះមួយចំនួនទាំងក្នុងនិងក្រៅប្រទេស ដែលរៀបចំឡើងដោយសារៈមន្ទីរវិចិត្រសិល្បៈវៀត ណាម៕