នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញចូលរួមបណ្ដាសន្និសីទជាន់ខ្ពស់អាស៊ានជាមួយដៃគូនានា

(VOVWORLD) -នារសៀលថ្ងៃទី១៣វិច្ឆិកា នៅទីក្រុង Manila ហ្វីលីពីន ក្នុងក្របខ័ណ្ឌសន្និសីទជាន់ខ្ពស់អាស៊ាន លើកទី៣១ និងសន្និសីទជាន់ខ្ពស់នានា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc  
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញចូលរួមបណ្ដាសន្និសីទជាន់ខ្ពស់អាស៊ានជាមួយដៃគូនានា - ảnh 1នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញចូលរួមបណ្ដាសន្និសីទជាន់ខ្ពស់អាស៊ានជាមួយដៃគូនានា 

នារសៀលថ្ងៃទី១៣វិច្ឆិកា នៅទីក្រុង Manila ហ្វីលីពីន ក្នុងក្របខ័ណ្ឌសន្និសីទជាន់ខ្ពស់អាស៊ាន លើកទី៣១  និងសន្និសីទជាន់ខ្ពស់នានា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូវៀតណាមអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍លើកទី៤១នៃទិវាទំនាក់ទំនងដៃគូសន្ទនាអាស៊ាន -អាមេរិក និងសន្និសីទជានខ្ពស់អាស៊ាន+១ ជាមួយចិនកូរ៉េខាងត្បូង និងជប៉ុន។

          ថ្លែងមតិនៅសន្និសីទទាំងនោះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា៖វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងជាមួយបណ្ដាដៃគូ វាយតំលៃខ្ពស់ចំពោះកិច្ចសន្យាជាមួយដៃគូនានា បន្តជួយឧបត្ថម្ភអាស៊ានកសាងសហគមន៍ និងពង្រីកតួនាទីជាមជ្ឈមណ្ឌលនៅក្នុងតំបន់ និងស្នើអោយភាគីនានាបន្តបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ដោយប្រមូលផ្តុំទៅលើវិស័យអាទិភាព និងពង្រីកឧត្តមភាពរបស់ភាគីនីមួយៗ។

          នៅសន្និសីទជាន់ខ្ពស់អាស៊ាន-អាមេរិក លើកទី៥ ពិភាក្សាអំពីវិស័យនយោបាយ សន្តិសុខ ភាគីទាំងពីរបានចែករំលែកទស្សនះអំពីស្ថានភាពនៅសមុទ្រខាងកើត ឧបទ្វីបកូរ៉េ ការប្រឆាំងលទ្ធិភេរវកម្មនិងជ្រុលនិយម និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌និងសង្គមកិច្ច។

          នៅសន្និសីទជាន់ខ្ពស់អាស៊ាន-ចិន លើកទី២០ បណ្ដាថ្នាក់ដឹកនាំអាស៊ាននិងចិន បានអនុម័តទៅលើសេចក្ដីថ្លែងការណ៍រួម ស្ដីអំពីការបង្កើនកិច្ចសហប្រតិបត្តិការ តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ សំដៅបង្កើនការតភ្ជាប់ក្នុងវិស័យផ្សេងៗ ដូចជា៖នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ…លៗ

          ទាក់ទិនដល់បញ្ហាសមុទ្រខាងកើត ថ្នាក់ដឹកនាំអាំស៊ាននិងចិនបានប្រកាសចាប់ផ្តើមដំណើការពិគ្រោះយោបល់ និងចរចារស្ដីអំពីខ្លឹមសារ នៃក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (COC) និងចាត់ទុកនេះជាមូលដ្ឋានសំខាន់មួយដើម្បីរួមចំណែករក្សាសន្តិភាពស្ថិរភាពនៅសមុទ្រខាងកើត និងត្រូវគោរពច្បាប់អន្តរជាតិដែលក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីអំពីច្បាប់សមនុទ្រ ១៩៨២។ 

          នាថ្ងៃដដែល ក៏បានប្រព្រឹត្តទៅសន្និសីទជាន់ខ្ពស់ អាស៊ាន-កូរ៉េ លើកទី១៩ និងសន្និសីទជាន់ខ្ពស់អាស៊ាន-ជប៉ុន លើកទី២០ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ