នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីប្រកាសយន្តការពិសេសនៅក្រុង Da Lat
|
នាយករដ្ឋមន្ត្រីលោកNguyen Xuan Phuc ថ្លែងអនុសាសន៍ |
(VOVworld)-នាព្រឹកថ្ងៃទី៥មិថុនា នៅទីក្រុង Da Lat ខេត្ត Lam Dong បានរៀបចំពិធី
ប្រកាសយន្តការ គោលនយោបាយពិសេសសម្រាប់អភិវឌ្ឍន៍ទីក្រុង Da Lat និងតំបន់
នានាជាប់ជាមួយនឹងខេត្ត Lam Dong។នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាម លោក
Nguyen Xuan Phuc បានអញ្ជើញចូលរួមក្នុងពិធីនេះ។ នៅក្នុងពិធី នេះ យន្តការ
គោលនយោបាយពិសេសចំនួន៥សម្រាប់អភិវឌ្ឍន៍ក្រុង Da Lat និងតំបន់ទាក់ទិន
នានាត្រូវបានប្រកាស់ដល់ប្រជាជន សហគមន៍អង្គភាពអាជីវ កម្ម វិនិយោគិនជាតិ
និងអន្តជាតិ។នោះគឺគោលនយោបាយលើកលែងពន្ធលើដី សម្បទានចំពោះគម្រោង
ការសាងសងមណ្ឌលទេសចរណ៍ជាតិនិងមណ្ឌលទេស ចរណ៍ពិសេសរបស់ក្រុង
លើកលែងពន្ធនាំចូលសម្ភារៈសម្រាប់វិនិយោគផ្ទះ កញ្ជក់ បណ្តាញផលិតស្ពៃ ផ្កា
ដែលអនុវត្តតាមបច្ចេកវិទ្យាខ្ពស់និងយន្តការពិសេសមួយចំនួនទៀត។ លោក Vu
Ngoc Hiep ប្រធានគណៈកម្មាធិការប្រជា ជនទីក្រុង Da Lat បានឲ្យដឹងថា៖
“យន្តការពិសេសសម្រាប់ទីក្រុងDa Lat ជាឱកាសសំខាន់ ដើម្បីទីក្រុង Da Lat ផ្ទេរ
ផ្តូរទៅឱកាសអភិវឌ្ឍន៍ថ្មី ជាពិសេសគឺដោះស្រាយរាល់បញ្ហាជំពាក់ជំពិន ក្នុង ដំណើរ
ការអភិវឌ្ឍន៍របស់ខ្លួន។ដោយក្រុមយន្តការគោលនយោបាយពិសេសចំនួន៥នេះ
នឹងជាគ្រឹះរឹងមាំសម្រាប់ទីក្រុងនិងតំបន់ជំវិញពង្រីកយ៉ាងខ្លាំងនូវ សក្តានុភាពនិង
ប្រៀបខ្លាំងរបស់ខ្លួន”។
មុននោះ នារសៀលថ្ងៃទី៤មិថុនា នៅក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត
Lam Dong ស្តីពីបញ្ហាសេដ្ឋកិច្ចសង្គម នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc
បានវាយតម្លៃខ្ពស់ការដែល ខេត្ត Lam Dong ប្រមូលផ្តុំល្អរាល់ប្រភពកម្លាំង ផ្សព្វ
ផ្សាយប្រកបដោយជោគជ័យនូវផលិតផលរបស់តំបន់តាមរយៈពិធីបុណ្យនានា
ដោយរូបភាពសមស្រប៕