នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៣០ឆ្នាំនៃការកសាងនិងអភិវឌ្ឍន៍ Vietinbank

(VOVWORLD) - នាព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមខួបលើកទី ៣០ នៃការកសាងនិងអភិវឌ្ឍន៍របស់ធនាគារ Vietinbank ។

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៣០ឆ្នាំនៃការកសាងនិងអភិវឌ្ឍន៍ Vietinbank  - ảnh 1នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ថតរូបអនុស្សាវរីយ៍ជាមួយតំណាងចូលរួមក្នុងពិធី 

ថ្លែងក្នុងពិធីនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ធនាគារ Vietinbank បានអះអាងពីតួនាទីជាអ្នកឈានមុខរបស់វៀតណាម;  ជាធនាគារពាណិជ្ជកម្មពហុមុខងារ ស្របតាមលំហូរនៃធនាគារនានាទូទាំងពិភព លោក។ ដោយទទួលស្គាល់រាល់ស្នាដៃដែល Vietinbank សម្រេចបាន នាយករដ្ឋមន្ត្រី វៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី១ (លើកទី២) និងទង់ប្រឡងប្រណាំងរបស់រដ្ឋាភិបាលជូនចំពោះថ្នាក់ដឹកនាំនិងបុគ្គលិករបស់ Vietinbank ផងដែរ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញផ្តល់អនុសាសាន៍ថា៖

“ខ្ញុំឆ្ងល់ថា តើធនាគារ Vietinbank មានបំណងប្រាថ្នាយ៉ាងខ្លាំងក្នុងការក្លាយជាអ្នកត្រួសត្រាយផ្លូវ នៃបដិវត្តឧស្សាហកម្ម ៤.០ របស់ផ្នែកធនាគាវៀតណាមដែរឬទេ។ ដូចដែលយើងទាំងអស់គ្នាដឹងហើយថា បដិវត្តន៍នេះនឹងផ្លាស់ប្តូរទិដ្ឋភាពជាមូលដ្ឋាននៃវិស័យធនាគារនិងហិរញ្ញវត្ថុ ជាមួយនឹងកម្មវិធីថ្មីជាច្រើន រាប់បញ្ចូលទាំងបច្ចេកវិទ្យាថ្មីនិងការផ្លាស់ប្តូរយ៉ាងខ្លាំងក្លានៅក្នុងគំរូប្រតិបត្តិការ របៀបគ្រប់គ្រងនិងសេវាធនាគារ។ ជាពិសេសនៅក្នុងបរិបទដែលសេដ្ឋកិច្ចឌីជីថលក្នុងអភិវឌ្ឍន៍យ៉ាងខ្លាំងនៅក្នុងតំបន់និងទូទាំងពិភពលោក ប្រសិនបើធនាគារវៀតណាមមិនមានភាពបត់ បែន ពោលគឺសេដ្ឋកិច្ចទាំងមូលរបស់វៀតណាម ក៏នឹងត្រូវពន្យាពេលក្នុងដំណើរអភិវឌ្ឍន៍ផងដែរ”។

ក្នុងរយៈពេលវែង នាយករដ្ឋមន្រ្តីបានកំណត់គោលដៅរបស់ធនាគារ Vietinbank ឱ្យក្លាយជាសម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុមានទ្រង់ទ្រាយធំនិងប្រតិបត្តិ ប្រកបដោយប្រសិទ្ធ ភាពបំផុតនៅក្នុងប្រព័ន្ធធនាគារវៀតណាមសម្រាប់ឆ្នាំ២០២០ខាងមុខ៕

 

 

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ