នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-នូវែលសេឡង់
(VOVWORLD) -បន្តសកម្មភាពនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសនូវែលសេ ឡង់ នាព្រឹកថ្ងៃទី ១៣មិនា នៅទីក្រុង Auckland នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានចូលរួមវេទិកាធុរកិច្ចវៀតណាម-នូវែលសេឡង់។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-នូវែលសេឡង់ |
អញ្ជើញថ្លែងមតិនៅ វេទិកា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានឲ្យដឹងថា រដ្ឋាភិបាលវៀត ណាមកំពុងខិតខំប្រឹងប្រែង ក្នុងការកែលំអបរិយាកាសធ្វើអាជីវកម្ម។ លោក Nguyen Xuan Phuc អញ្ជើញផ្តល់អនុសាសន៍ថា៖
“បរិយាកាសសហប្រតិបត្តិការវិនិយោគនៅវៀតណាមកំពុងដំណើរការយ៉ាងវិជ្ជមាននិងកើនឡើងជាលំដាប់។ ថ្វីត្បិត បរិយាកាសវិនិយោគធ្វើអាជីវកម្មត្រូវបានកែលំអ ជាជំហានៗក៏ដោយ។ ប៉ុន្តែ រដ្ឋាភិបាលវៀត ណាមនៅបន្តកែលំអបរិយាកាសធ្វើអាជីវ កម្មឲ្យបានល្អថែមទៀត ដើម្បីទាក់ទាញវិនិយោគិនទាំងជាតិនិងអន្តរជាតិមកធ្វើអាជីវ កម្ម”។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងវេទិកា |
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានបំណងថា នូវែល សេឡង់នឹង ជម្រុញកិច្ចសហប្រតិបត្តិការលើបណ្តាវិស័យដែលជាប្រៀបខ្លាំងរបស់នូវែលសេឡង់ និងវៀតណាមមានតម្រូវការ។ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖
“ខ្ញុំមានបំណងចង់ឲ្យដៃគូ សហគ្រាសនានារបស់នូវែលសេឡង់ ពិភាក្សាជាមួយ សហគ្រាសវៀតណាមនូវលក្ខខ័ណ្ឌថ្មី ដែលនោះជាលក្ខខ័ណ្ឌដែលកិច្ចព្រមព្រៀងគ្រប់ ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលប្រទេស ទាំងពីរជាសមាជិកនោះ”។
សូមបញ្ជាក់ថា នៅក្នុងវេទិកានេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញផ្តល់ចម្លើយលើបញ្ហាដែលសហគ្រាសនូវែលសេឡង់ដាក់ចេញ ស្តីពី គោលនយោបាយកែលំអបរិយាកាសវិនិយោគនៅវៀតណាមនិងស្តីពីគោលនយោ បាយទាក់ទាញវិនិយោគ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ៕