នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញចូលរួមវេទិការវាលសណ្តរទន្លេ Cuu Long ឆ្នាំ២០១៦

 

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញចូលរួមវេទិការវាលសណ្តរទន្លេ Cuu Long ឆ្នាំ២០១៦ - ảnh 1
នាយករដ្ឋមន្ត្រីថ្លែងមតិក្នុងវេទិការ

(VOVworld)-វេទិការវាលសណ្តរទន្លេ Cuu Long ឆ្នាំ២០១៦ ដោយប្រធានបទ “ដើម្បី
វាលសណ្តរទន្លេ Cuu Long មួយរុងរឿងនិងសមស្របទៅនឹងបម្រែបម្រួលអាកាស
ធាតុ” ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៧មិថុនានៅទីក្រុងហូជីមិញ ដោយមានការចូល
 រូមរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម​លោក Nguyen Xuan Phuc។ ថ្លែងមតិ
 ក្នុងវេទិការនេះ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វាលសណ្តរទន្លេ Cuu
Long កំពុងឆ្ពោះទៅគោលដៅក្លាយទៅជាតំបន់មួយមានខឿនសេដ្ឋកិច្ចកសិកម្មឆ្លាត
 ចីរភាព និងមានតម្លៃបន្ថែមខ្ពស់របស់តំបន់អាស៊ីអាគ្នយ៍ហើយធំជាងនេះគឺទ្វីបអាស៊ី
នាពេល អនាគត។​តាមនោះ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៅដល់ដំណោះស្រាយ
អភិវឌ្ឍន៍ទី ក្រុង Can Tho ឲ្យក្លាយទៅជាមជ្ឈមណ្ឌលផ្សាភ្ជាប់បណ្តាខេត្តភាគខាង
លិច ជម្រុញ ការធ្វើសមាហរណកម្មអន្តរជាតិ ចូលក្នុងខ្សែសង្វាក់តម្លៃជាតិ តំបន់និង
អន្តរជាតិ ។ ស្តីពីកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយដៃគូអភិវឌ្ឍន៍នានា
 ក្នុងនោះមាន កិច្ចសហប្រតិបត្តិការសំខាន់ជាមួយធនាគាពិភពលោក WB នាយករដ្ឋ
មន្ត្រី Nguyen Xuan Phuc មានប្រសាសន៍ថា៖

        “ធនាគារពិភពលោក គប្បីបើកទូលាយការផ្តល់ឥណទានអនុគ្រោះតាម ស្តងដា
 ខ្ពស់បំផុត ពេលវេលារំដោះទុនលឿនបំផុត រួមទាំងជួយឧបត្ថម្ភបច្ចេកវិទ្យានិងបទពិ
សោធន៍ក្នុងការបង្កើនលទ្ធភាពព្យាករណ៍និងវាយតម្លៃជាដើម។ កសាងបណ្តាញឃ្លាំ
មើលបម្រែបម្រួលអាកាសធាតុនិងកំពស់ទឹកសមុទ្រឡើង កំណត់ សេណារីយ៉ូអភិវឌ្ឍ
ន៍ ពេញលេញ បណ្តុះបណ្តាលគុណភាពកម្មាភិបាល ទន្ទឹមជាមួយគ្នានោះ ត្រូវអភិវឌ្ឍ
ន៍ នូវកត្តាហេដ្ឋារចនាសម្ព័ន្ធសំដៅកែលំអរឲ្យបានល្អបំផុតលទ្ធភាពទប់ទល់ជាមួយ
បម្រែបម្រួលអាកាសធាតុនិងភារកិច្ចមួយចំនួនសម្រាប់បណ្តាខេត្តវាលសណ្តរទន្លេ
Cuu Long”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ