នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញចូលរួមវេទិកាអង្គភាពអាជីវ កម្មវៀតណាម-រុស្ស៊ី
|
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញចូលរួមវេទិកាអង្គភាពអាជីវ កម្មវៀតណាម-រុស្ស៊ី |
(VOVworld)-នាយប់ថ្ងៃទី១៨ឧសភា (តាមម៉ោងវៀតណាម)នាយករដ្ឋមន្ត្រីលោក
Nguyen Xuan Phuc បានអញ្ជើញចូលរួមវេទិកាអង្គភាពអាជីវកម្មវៀតណាម -រុស្ស៊ី ដោយមានការចូលរួមរបស់អង្គភាពអាជីវកម្មឆ្នើមនិងវិនិយោគិននៃប្រទេស ទាំង
ពីរាប់រយនាក់ទៀតផង។នៅទីនេះ លោក Nguyen Xuan Phuc បានស្នើរថា តាម
រយៈវេទិកានេះ អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរនឹងផ្លាស់ប្តូរមតិ វិភាគនិង លើកសំណើរអំពីគោលនយោបាយ លក្ខណៈងាយស្រួលសម្រាប់ការអភិវឌ្ឍន៍
កិច្ច សហប្រតិបត្តិការរវាងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ។ លោក Nguyen
Xuan Phuc បានស្នើរឲ្យអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរខំប្រឹងប្រែងអនុវត្ត ប្រកបដោយប្រសិទ្ធិភាពសំដៅនាំប្រាក់ពាណិជ្ជកម្មទេ្វភាគីឡើងដល់១០ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០២០ដូចជាការប្តេជ្ញារបស់ថ្នាក់ដឹកនាំនៃប្រទេសទាំង
ពីរដែរ។ លោក Nguyen Xuan Phuc មានប្រសាសន៍ថា៖
“ការវិនិយោគរវាងប្រទេសទាំងពីរមានសក្តានុភាពច្រើន។វិនិយោគិនវៀតណាម អាចស្រាវជ្រាវដើម្បីវិនិយោគចូលរុស្ស៊ីលើវិស័យមួយចំនួនហើយរដ្ឋាភិបាលវៀត ណាមបង្កលក្ខណៈងាយស្រួលជានិច្ចសម្រាប់វិនិយោគិនរុស្ស៊ីវិនិយោគចូលវៀត
ណាមដែរ។ ឱកាសនឹងមកដល់ខណៈដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី សម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបជាមួយវៀតណាមមានសុពលភាព។ ជាពិសេស ផលិតផលជាច្រើនរបស់វៀតណាមអាចនាំចេញទៅរុស្ស៊ីដូចជា ផលិតផល
កសិកម្ម រុក្ខកម្ម ជលផលនិងផ្លែឈើមួយចំនួន។ផ្ទុយទៅវិញ វៀតណាមអាចនាំ ចូលពីរុស្ស៊ីផលិតផលមួយចំនួនដូចជាស្រា សាច និងផលិតផលប្រើប្រាស់របស់
រុស្ស៊ីផងដែរ”។
នាយប់ថ្ងៃដដែល លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបើក សម្ពោធដាក់ឲ្យដំណើរការការិយាល័យតំណាងធនាគារពាណិជ្ជកម្មភាគហ៊ុន វិនិយោគនិងអឧិវឌ្ឍន៍វៀតណាម (BIDV)។នេះជាធនាគាតែមួយគត់របស់វៀត ណាមដែលមានតំណាងពាណិជ្ជកម្មនៅរុស្ស៊ីដែរ៕